
សង្គម
សំងំៗតារាសម្តែងរូបស្រស់ ទេព កញ្ញា បានបង្ហាញរូបភាពពពោះកូនដំបូងក្រោយពីនាងបាន ភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរជាមួយពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកប្រមាណជាជិតកន្លះឆ្នាំ ។ ក្នុងនាមជាអ្នកម្តាយថ្មីថ្មោង ទេព កញ្ញា បានត្រៀមខ្លួនរួចរាល់នឹងបាន បង្ហាញអារម្មណ៍រំភើបជាខ្លាំងក្រោយជិតបានឃើញមុខកូនស្រី។
គេចាំបានថាចាប់តាំងពីភ្ជាប់ពាក្យកាលពីចុងខែមីនាមកស្រីស្រស់ ទេព កញ្ញា មិនមានវត្តមាន នៅក្នុងការសម្តែងទេភាគច្រើននាងលេចមុខតែនៅក្នុងកម្មវិធីរបស់មិត្តភក្តិនានាតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងថ្ងៃទី ០១ ដើមខែកញ្ញានេះ ទេព កញ្ញា បានបង្ហាញរូបភាពពពោះដ៏ស្រស់ស្អាត ជាច្រើនសន្លឹកដោយនិយាយថាត្រៀមខ្លួនធ្វើជាអ្នកម្តាយដ៏កក់ក្តៅ។ ការពពោះរបស់តារា សម្តែងសាច់សខ្ចីរូបនេះក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិ និងអ្នកគាំទ្រ ជាច្រើនដោយម្នាក់ៗបានជូនពរឱ្យនាងមានសុខភាពល្អទាំងម្តាយ និងកូនក្នុងផ្ទៃ ។ ខ្លះលើក ឡើងថាកូនមកដឹងតែឃ្យូតហើយបើម៉ាក់ៗស្អាតខ្លាំងបែបនេះ ។
ទេព កញ្ញា មិនបានបញ្ជាក់ថា សម្រាលកូនដំបូងនៅពេល ណាឡើយ នាងគ្រាន់តែ ប្រាប់ថាកៀកៗថ្ងៃហើយ ។ អ្វីដែលកត់សម្គាល់ទោះមិនទាន់បានឃើញមុខកូន ប៉ុន្តែ ទេព កញ្ញា បាន ត្រៀមឈ្មោះយ៉ាងពីរោះសម្រាប់កូនស្រីដំបូងជាភាសាបរទេសថា«Alrissa»។មិនខុសពី សិល្បករ ការិនីដទៃឡើយក្រោយភ្ជាប់ ពាក្យ ទេព កញ្ញា ធ្លាប់ប្រាប់ថានឹងចាកចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី នៅក្នុងពេលឆាប់ខាងមុខនេះ ព្រោះក្រោយភ្ជាប់ពាក្យភ្លាម នាង និងស្វាមីបានរៀបចំសំណុំឯកសាររួចរាល់ហើយ ។
គួរបញ្ជាក់ថា ទេព កញ្ញា ក៏ជាតារាសម្តែងស្រីដែលមានឈ្មោះបោះសំឡេង នឹងមាន រូប សម្រស់ស្អាតបែបធម្មជាតិហើយក៏មានបុរសមិនតិចទេលង់ស្នេហ៍តារាសាច់សខ្ចីរូបនេះ ប៉ុន្តែគួរឱ្យស្តាយ ទេព កញ្ញា បានសម្រេចចិត្តភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរជាមួយបុរសខ្មែរ ជាអ្នករស់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៩ មីនា កន្លងទៅក្រោយពីពួកគេបានស្វែងយល់ ចិត្តថ្លើមគ្នាប្រមាណជាពីរឆ្នាំ ៕








