header ads

Sponsor

តាកែវ៖ ស្រ្តីម្នាក់នឹងបុរសម្នាក់ដែលគេបានស្គាល់ថាជាប្តី ប្រពន្ធនឹងគ្នាបានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអន្ធមបំផុតដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកដីបើកបុកម៉ូតូចំពីមុខពេញទំហឹងលាន់ស្នូរដូចរន្ទះបណ្តាលអោយជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធស្លាប់ភ្លាមៗនឹងកន្លែង ។  

ហេតុការណ៍គ្រោះចរាចរណ៍ដរន្ធត់នេះបានកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៥:៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ២ នៅចន្លោះបង្កោលគីឡូម៉ែតលេខ៨០ លេខ៨១ ត្រង់ចំនុចក្បាលថ្នល់ភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ 

យោងតាមរបាយការណ៍របស់ អធិកានគរបាលចរាចរណ៍ក្រុងដូនកែវ បានអោយដឹងថាជនរងគ្រោះជាប្តីមានឈ្មោះ អូន វិន ភេទប្រុស អាយុ៣៤ឆ្នាំ ធ្វើការនៅខាងសាខាធនាគាស្ថាបនា ខេត្តតាកែវ ប្រពន្ធមានឈ្មោះ គឹម សយបញ្ញា អាយុ៣០ឆ្នាំជនរងគ្រោះរស់ភូមិស្រម៉ ឃុំព្រែខ្លា ស្រុកកោះអណ្តែត ។ មុនពេលកើតហេតុសាក្សីបានឃើញ រថយន្តបែនដឹកដីពណ៍សបើកបរពីទិសខាងត្បូងមកជើង បត់ចូលភូមិត្រង់ចំនុចភូមិថ្មី ចំណែកម៉ូតូDraem C100សង់ពាក់ស្លាកលេខតាកែវ1V 4730 ជិះពីរនាក់ប្តីប្រពន្ធ បើកបរពីទិសខាងជើងទៅត្បូង បណ្តាលអោយរថយន្តបុកពេញទំហឹងស្លាប់ភ្លាមៗនៅនឹងកន្លែងដោយម៉ូតូជាប់ក្រោមរថយន្តខាងមុខ។

ក្រោយពេលបង្កគ្រោះរួចតៃកុងរថយន្តដាក់មេព្រូជរត់បាត់ហើយ ឯរថយន្តបែនដឹកដីនិងម៉ូតូយកទៅរក្សានៅអធិការដ្ឋាននគរបាលក្រុងដូនកែវដើម្បីដោះស្រាយតាមផ្លូវច្បាប់ ហើយសាកសពត្រូវបាននគរបាលចរាចរណ៍ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់នៅគេហដ្ឋាននៃសព៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post