header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

សព្វថ្ងៃវីជេ រតនា កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយានិងកូនប្រុសទាំងបី បន្ទាប់ពី ការរកស៊ីទទួលបានជោគជ័យហើយអ្វីដែលធ្វើឱ្យមិត្តភក្តិ និងមហាជនមានការភ្ញាក់ផ្អើលនោះ ថ្មីៗនេះ វីដេ រតនា បានបង្ហាញផ្ទះវីឡាធំស្កឹមស្កៃ ដែលមិនទាន់សាងសង់រួចដែលត្រូវគេប៉ាន់ ថាមានតម្លៃខ្ពស់មិនធម្មតាឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថា វីជេ រតនា បានផ្តាច់ខ្លួនពីអាជីពសិល្បៈក្រោយពីលោកមានភរិយា តែយ៉ាងណា វីដេរូបនេះតែងបង្ហាញវត្តមានចូលរួមនៅក្នុងកម្មវិធីរបស់មិត្តរួមអាជីពមិនដែលបាត់មុខឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។អ្វីដែលកត់សម្គាល់ថ្មីៗនេះ វីជេរតនា ថែមទាំងបានលេចមុខនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ បាយ័នដោយទម្លាយទាំងទឹកភ្នែកនូវការមើលងាយមើលថោកពីសំណាក់សាច់ញាតិក្រោយ លោករកស៊ីបរាជ័យកន្លងមក ប៉ុន្តែថ្មីៗនេះ វីជេ រតនា ពិតជាធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈ​ជាច្រើនបើកភ្នែកធំៗក្រោយឃើញវីឡាដ៏ស្កឹមស្កៃរបស់លោក ។

វីដេរតនា បានបង្ហាញរូបភាពផ្ទះវីឡាធំស្កឹមស្កៃដែលជាវីឡាលំដាប់អភិជននោះដោយបាន បញ្ជាក់ថា១0ខែទៀតជួបគ្នា។ទោះជាមិនទាន់សាងសង់តែតាមរូបភាពគេសង្កេតឃើញថា ពិត​ជាធំទូលាយនិង ស្កឹមស្កៃ ជាខ្លាំង។ ក្នុងនោះក៏មានការ សរសើរពីការខិតខំប្រឹងប្រែងរបស់​ប្តីប្រពន្ធ​មួយគូនេះដែលមិនបាក់ទឹកចិត្តងើបឡើងរហូតទទួលបានជោគជ័យទាំងវ័យក្មេង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែមានប្រជាប្រិយភាពទេកន្លងមក វីជេ រតនា ក៏ជាអ្នកសិល្បៈដែលសម្បូរស្នេហ៍មិន ធម្មតាដែរ តែក្រោយពីលោករៀបការជាមួយភរិយាជាអតីតហ្រ្វេសស៊ីមកលោកបានបំពេញ តួនាទីជាស្វាមី និងឪពុកដ៏ល្អដោយកន្លងមក វីជេ រតនា ធ្លាប់និយាយ«ប្តីល្អកើតចេញពី​ប្រុស​ព្រាន»។សព្វថ្ងៃនេះ វីជេ រតនា មានកូនប្រុសចំនួនបីនាក់ដែលលោកមិនទាន់ច្បាស់ថាតើនឹង បន្តតាមរកកូនស្រីឬបែបណា ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post