header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

តារាចម្រៀង សុវត្ថិ ឌីធារីកា បានត្រឡប់មកប្រឡូកក្នុងវិស័យសិល្បៈជាថ្មីម្តងទៀតក្រោយពី នាងបានកាន់ទុក្ខលោកឪពុកអ្នកម្តាយដែលបានចែកឋានក្នុងឧបទ្ធវហេតុគ្រោះ.ថ្នា.ក់ចរា.ច.រណ៍អស់រយៈពេលជាងបីខែកន្លងមក ។ ការវិលត្រឡប់របស់តារាចម្រៀងរូបនេះក៏ទទួលបានការ ស្វាមគន៍ពីសំណាក់មិត្តភក្តិនិងអ្នកគាំទ្រជាច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ពេលនេះ សុវត្ថិឌី ធារីកា ហាក់មិនទាន់ធ្វើចិត្តបានចំពោះការចាកចេញ យ៉ាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆាប់រហ័សរបស់អ្នកមានគុណទាំងពីរនៅឡើយទេដោយថ្មីៗនេះនាងបានបង្ហោះរូបភាពរបស់លោកឪពុកអ្នកម្តាយរួមនឹងសារដែលមានអត្ថន័យថា «ពេលវេលាជាង១០០ថ្ងៃលឿនណាស់សម្រាប់ការចាកចេញរបស់ម៉ាក់ប៉ា កូនៗនឹងរឹងមាំដើម្បីអនាគត នឹងសូម ឱ្យប៉ាម៉ាក់ទៅកាន់សុគតិភព។ចង់ប្រាប់ថានឹកខ្លាំងណាស់ នឹកពេលវេលាដែលរស់នៅយ៉ាងសប្បាយរីករាយជាមួយគ្នា»។ 

ស្របជាមួយគ្នានោះតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះក៏បានបញ្ជាក់ថានាងនឹងច្បាប់ផ្តើមទទួលការងារវិញហើយក៏បានបង្ហាញអារម្មណ៍រីករាយក្រោយទទួលបានការស្វាមគមន៍នឹងលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រហើយឆាប់ៗខាងមុខនេះ សុវត្ថិឌី ធារីកា ក៏នឹងមានបទ ចម្រៀងថ្មីសម្រាប់អបអរពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់នៅក្នុងពេលដ៏ខ្លី ខាងមុខនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

តាមរយៈTrailer ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បទចម្រៀងដែលមានចំណងជើងថា«បិណ្ឌភ្ជុំយំនឹកពុកម៉ែ»  ហាក់ត្រូវជា មួយជីវិតពិតរបស់ សុវត្ថិឌី ធារីកា ដែលធ្វើឱ្យនាងលើកឡើងថា« ជាបទដែលនាងខ្ញុំពិបាកច្រៀងបំផុតគិតបណ្ដើរ នឹងមិនហ៊ានស្ដាប់ម្នាក់ឯង»។

នៅតែមានការលើកទឹកចិត្តដល់ នាង តូចរូបនេះឱ្យរឹងមាំព្រោះនាងជាបង្គោលនៅក្នុងគ្រួសារដែលត្រូវមើលថែទាំប្អូនប្រុសដែលកំពុងបន្តការសិក្សានៅឡើយ ។

គួរបញ្ជាក់ថាឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានទទួលមរណភាពនៅ ក្នុងហេតុការគ្រោះ.ថ្នាក់ចរា.ចរណ៍មួយ នៅរសៀលថ្ងៃទី១៧ ឧសភា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារដោយការក្រឡា.ប់រថយន្តជាច្រើនត្រឡ.ប់ធ្លាក់ប្រ.ឡាយដែលមានទឹក៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post