header ads

Sponsor

សិល្បៈ

តាគល់

ប្រកាសជាសាធារណៈថាឈប់ពីអាជីពសិល្បៈមិនប៉ុន្មានថ្ងៃផងពេលនេះ តារាចម្រៀង និង​សម្តែង លោក បញ្ញា សិទ្ធ បែរជាប្រាប់ថាលោកត្រៀមតំណាងឱ្យប្រទេសកម្ពុជាទៅចូល​រួម​ប្រកួតនៅក្នុងកម្មវិធី Miss & Mister Celebrity Inter​natio​nal 2022 នៅប្រទេសម៉ាឡេស៊ី​នៅ​ក្នុងពេលប៉ុន្មានខែខាងមុខនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុនលោក បញ្ញា សិទ្ធ បានបង្ហោះសារនៅលើគណនិយផ្ទាល់ខ្លួន​​ថាលោកបញ្ចប់អាជីពសិល្បៈហើយ តែមិនបានបញ្ជាក់ពីមូលហេតុក្នុងការចាកចេញ​ពីការងារ​សិល្បៈនោះឡើយប៉ុន្តែមិនប៉ុន្មានថ្ងៃផង​មុននេះបន្តិចលោកបាន​បញ្ជាក់​ថាលោកត្រៀម​បណ្តើរ​កញ្ញា លីវ ជីលី អតីត Miss Grand Cambodia 2020 ទៅ​ចូល​រួម​ប្រកួតនៅ​ប្រទស​ម៉ាឡេ​ស៊ី​នៅកំឡុងចុងខែធ្នូខាងមុខនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជាមួយគ្នានេះដែរ លោក បញ្ញា សិទ្ធ បានបង្ហោះសារដែល​មាន​អត្ថ​ន័យ​ថា«បើខ្ញុំបាទ បញ្ញា សិទ្ធ នឹង កញ្ញា លីវ ជីលី ទៅប្រលង​កម្ម​វិធី Miss & Mister Celebrity International 2022 នៅប្រទេសម៉ាឡេស៊ី យ៉ាងម៉េចដែរ ?? ពួក​យើងនឹងតំណាង​ឱ្យ​ប្រទេស​កម្ពុជា​ទៅប្រលងនៅប្រទេសម៉ាឡេស៊ីចំនួន 20 ប្រទេសរួមគ្នា 19-26 ខែ ឆ្នូ 2022 ខាង​មុខ​​នេះ »។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការប្រកាសរបស់តារាចម្រៀងលោក បញ្ញា សិទ្ធ ក៏ទទួលបានការលើកកម្លាំងចិត្ត និង សាទរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនដោយម្នាក់សុទ្ធតែបានជូនពរឱ្យលោក និង កញ្ញា លីវ ជីលី ទទួលបានជោគជ័យនៅក្នុងកម្មវិធីប្រកួតមួយនេះ។ លោក បញ្ញា សិទ្ធ បានបង្ហាញការអរគុណចំពោះការលើកទឹកចិត្តនិងការស្រឡាញ់ចូលចិត្តរបស់មហាជនមកលើរូបលោក ។អ្វីដែលកត់សម្គាល់ពេលនេះលោក បញ្ញា សិទ្​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ បានឱ្យដឹងថាលោកកំពុងស្នាក់ នៅប្រទេសម៉ាឡេស៊ី ។​

គិតមកដល់សព្វថ្ងៃលោក បញ្ញា សិទ្ធ បានប្រឡូកអាជីពសិល្បៈមិនតិចជាង ១០ឆ្នាំទេ តែបើ និយាយពីប្រជាប្រិយភាពរបស់លោកហាក់នៅមានកម្រិតនៅឡើយ។លោកក៏ត្រូវគេចាត់ចូលជាតារាដែលមានមុខមាត់និងរូបរាងស្រស់សង្ហាមិនធម្មតាដែរហើយជារឿយៗលោក៏មិនខ្លាចក្នុងការសម្ញែងរាងបង្ហាញសាច់ដុំបង្អួតភ្នែកអ្នកគាំទ្រឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post