
សិល្បៈ
តារាចម្រៀង ឈួន ស្រីសុវណ្ណឆៃ បានបង្ហាញនូវអារម្មណ៍សោកសង្រេងជាខ្លាំងខណៈអ្នក ម្តាយជាទីស្រឡាញ់បានលាចាកលោកនៅក្នុងថ្ងៃទី ០៧នេះបន្ទាប់ពីសម្រាកព្យា.បាលជំ.ងឺនៅមន្ទីរពេទ្យមួយនៅប្រទេសថៃ អស់ប្រមាណជាកន្លះខែ ។
គេចាំបានថាកាលពីថ្ងៃទី ០៥ កន្លងទៅតារាចម្រៀងហាយសូរ ឈួន សុវណ្ណឆៃ បានបង្ហាញរូប ភាពជាច្រើនសន្លឹករបស់អ្នកម្តាយដោយភ្ជាប់ជាមួយសារដែលមានអត្ថន័យថា «អ្នកម្តាយអើយតោះយើងត្រឡប់ទៅផ្ទះយើងវិញណា» ប៉ុន្តែប្រមាណជា៦ម៉ោងមុននេះអ្នកនាង ឈួន សុវណ្ណ ឆៃ បានប្តូរប្រូហ្វាលរូបភាពកាន់ទុក្ខដែលបញ្ជាក់ថា អ្នកម្តាយជាទីស្រឡាញ់បានទទួលមរណ ភាពហើយ»។
ការបាត់បង់អ្នកម្តាយដោយមិនមានការវិលត្រឡប់យ៉ាងឆាប់រហ័សបែបនេះធ្វើ ឱ្យអ្នកនាង ឈួន សុវណ្ណឆៃ ហាក់មិនទាន់ទទួលយកបានភ្លាម ឡើយដោយអ្នកនាងបាន និយាយថា« ជិតភ្ជុំហើយអ្នកម៉ែដឹងខ្លួនឡើងម៉ោកូនត្រៀមរបស់របររួចហើយ»។ ពាក្យមួយឃ្លា របស់អ្នកនាងស្តាប់ហើយស្ទើរទប់ទឹកភ្នែកមិនជាប់។
អ្វីដែលកត់សម្គាល់ការទទួលមរណភាពរបស់អ្នកម្តាយ ឈួន សុវណ្ណឆៃ នៅក្នុងថ្ងៃទី០៧នេះក៏ទទួលបានចូលរួមសោកស្តាយពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន ហើយក៏មានចូលរួមរំលែកទុក្ខ និងផ្តល់កម្លាំងចិត្តឱ្យអ្នកនាងគ្រប់គ្នា។
មិនទាន់មានការបញ្ជាក់ថាអ្នកម្តាយ អ្នកនាង ឈួន សុវណ្ណឆៃ ទទួលមរណភាពដោយសារជំ.ងឺអ្វីឡើយ ប៉ុន្តែគេចាំបានថាអ្នកនាង ឈួន សុវណ្ណឆៃ បានបញ្ជូនអ្នកម្តាយទៅព្យាបាលនៅប្រទេសថៃកាលពីថ្ងៃទី ២៥កន្លងទៅដោយអ្នកនាងបានប្រាប់ថា ខាងមន្ទីរពេទ្យកំពុងតាមដានសភាពជំ.ងឺមិនទាន់ដឹងលទ្ធផលបែបណាទេ ៕









