header ads

Sponsor

(ខេត្តស្វាយរៀង)៖ រថយន្តធន់យក្សប្រភេទវ៉េអងចំនួន០៤គ្រឿង ដឹកទំនិញ ខោអាវគីប ពេញៗទ្រុង យកទៅផ្ទេរដាក់ការណូតប៉ុកចៃ វៀតណាម នៅចំណុចប៉ុស្ត៍វរៈការពារព្រះដែនអនុសេនាតូចលេខ២ តំណាក់យ៉ាំដូង ឆ្លងដែនទៅប្រទេសវៀតណាម សង្ស័យជាទំនិញគេចពន្ធ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ រហូតដល់ម៉ោង១២និង០០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចប៉ុស្ត៍ទាហានវរៈការពារព្រំដែន កងអនុសេតូចលេខ២ តំណាក់យ៉ាំដូង ទន្លេយ៉ាំដូង ស្ថិតនៅភូមិចម្លង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។

បើតាមលោក ស្វាយ ហាន មេប៉ុស្ត៍នគបាលការពារព្រំដែនទឹកតំបន់យ៉ាំដូង បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា រថយន្តយីឌុប ប្រភេទវ៉េអង ចំនួន០៤គ្រឿងនេះ:

ទី១, ពាក់ផ្លាកលេខភ្នំពេញ 3F-3226

ទី២, ពាក់ផ្លាកលេខ ភ្នំពេញ 3F-1911

ទី៣, ពាក់ផ្លាកលេខ កំពង់ចាម 3A-7556 លេខរ៉ឺម៉កភ្នំពេញ4A- 9101

ទី៤, ភ្នំពេញ 4A-5790 ដឹកទំនិញ ខេអាវ គីប មកពីរាជធានីភ្នំពេញ មកផ្ទេរដាក់ត្រាក់ទ័រ ដឹកទៅដាក់កាណូតប៉ុកចៃ វៀតណាម ចំនួន០២គ្រឿង នៅចំណុចកំពង់ទឹកប៉ុស្ត៍វរៈការពារព្រំដែនតំណាក់យ៉ាំដូង រួចឆ្លងដែនទៅប្រទេសវៀតណាម ។

នៅពេលដែលអ្នកសារព័ត៌មានសួរថា ហេតុអ្វីបានជាផ្ទេរទំនិញនៅពេលយប់ តើទំនិញទាំងនេះជាទំនិញគេចពន្ធឬ ? សមត្ថកិច្ចឆ្លើយថា បើតាមម្ចាស់ទំនិញប្រាប់ថា ពួកគេបានបង់ពន្ធគយរួចហើយ ក៏ប៉ុន្តែដោយពេលថ្ងៃមានភ្លៀងទើបខក ចឹងហើយបានដាក់ដល់ពេលយប់។

ចំណែកប្រជាពលរដ្ឋដែលរស់នៅជិតនោះ បានលើកឡើងថា ពួកគាត់មានការព្រួយបារម្មណ៍ យ៉ាងខ្លាំងអំពីផ្លូវថ្នល់ ដោយរថយន្តដឹកទំនិញធុនយក្សប្រភេទវ៉អង ទាំងនេះដឹកទំនិញធ្ងន់ក្នុង១យប់ៗចាប់ពី៨គ្រឿងទៅ១០គ្រឿង ហើយថ្នល់១ខ្សែនេះពីមុនជាផ្លូវលំ ទើបតែរាជរដ្ឋាភិបាលផ្តល់ជាផ្លូវក្រាលកៅស៊ូ (កៅស៊ូស្តើង) សម្រាប់តែរថយន្តធុនស្រាល និងរថយន្តដឹកកម្មករធ្វើដំណើរ។ ហើយបើរថយន្តធុនយក្សដឹកទំនិញធ្ងន់ៗបែបនេះ និងធ្វើឲ្យស្រុតផ្លូវខូចជាមិនខានសូមអាជ្ញាធរមានសមត្ថកិច្ចមេត្តា ចុះពិនិត្យនិងអនត្តរាគមន៍ផង។

បើតាមមន្ត្រីនគបាលសេដ្ឋកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ប៉ុស្ត៍ ច្រករបៀង ឬដំណាក់ គ្មានច្បាប់អនុញ្ញាត្តិឲ្យដឹកទំនិញចេញឬចូលពីក្រៅប្រទេសទេ គឺច្បាប់អនុញ្ញាតិ ឲ្យនាំទំនិញចេញចូលតាមច្រកទ្វា ព្រំដែនអន្តរជាតិ  ច្រកទ្វាព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន ហើយមានដាក់ មន្ត្រីគយ ពិនិត្យទំនិញចេញចូល ហើយបើលួចនាំទំនិញចេញ នៅពេលយប់តាមច្រករបៀង ឬតាមដំណាក់ទាហាន ដោយគ្មានមន្ត្រីចំនាញពិនិត្យឯកសារទំនិញទេគឺ សង្ស័យជាទំនិញគេចពន្ធហើយ៕

ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post