
សិល្បៈ
ក្រោយភ្ជាប់ពាក្យតាមប្រពៃណីខ្មែរចំណងស្នេហ៍របស់តារាចម្រៀងលោក សយ រតនៈ និង ស្រីស្អាត ប៉ាច គីមមួយ កាន់តែសិ្អតរមួតរហូតតារាចម្រៀងប្រុសរូបនេះរបូតមាត់សរសើរ ប៉ាច គីមមួយ ចំៗនូវចំណុចមួយនេះ ។
បើគិតមកដល់សព្វថ្ងៃតារាចម្រៀងប្រុសស្រីប្រចាំផលិតកម្មហង្សមាសមួយគូនេះភ្ជាប់ពាក្យបានប្រមាណជាងពីរខែទៅហើយ ប៉ុន្តែលោក សយ រតនៈ និងគូដណ្តឹង ប៉ាច គីមមួយ មិនទាន់ បង្ហើបពីពេលវេលាពិតប្រាកដនៅក្នុងថ្ងៃរៀបការនោះទេ។អ្វីដែលចាប់អារម្មណ៍បើក្រឡេកមើលចំណងស្នេហ៍ពួកគេកាន់តែផ្អែមល្ហែមមិនខុសពីប្តីប្រពន្ធឡើយ តួយ៉ាងថ្មីៗនេះលោក សយ រតនៈ បានហៅ ប៉ាច គីមមួយ ថាចុងភៅដៃឯក ។
លោក សយ រតនៈ បានបង្ហោះសារសរសើរដល់អនាគតភរិយាថា «ស្គាល់គ្នាដំបូងម្ហូបមួយមុខក៏គាត់មិនចេះធ្វើដែរ តែគាត់ដឹងថាខ្ញុំអត់ចូលចិត្តញ៉ាំបាយនៅខាងក្រៅគាត់ក៏សាកល្បងធ្វើម្ហូបអោយខ្ញុំញ៉ាំហាហា..គាត់តែងសួរខ្ញុំថាម្ហូបរសជាតិយ៉ាងមិចដែរខ្ញុំ..ញញឹមហើយប្រាប់ថាឆ្ងាញ់ ឆ្ងាញ់តើ...ខ្ញុំនិយាយពាក្យនេះគ្រប់ពេលទាំងដែលរសជាតិពិបាកទទួលយកហាហា...តែឥឡូវមិនដូចមុនទេគ្រប់ម្ហូបដែលគាត់ធ្វើគឺមានរសជាតិឆ្ងាញ់សឹងតែគ្រប់មុខខ្ញុំញ៉ាំឡើងចង់ទៅជាញាណទៅហើយហាហា.....ចុងភៅដៃឯក»។
ការលើកឡើងរបស់លោក សយ រតនៈ បានធ្វើឱ្យអ្នកគាំទ្រមានការរំភើបជំនួសប៉ាច គីមមួយ ហើយអ្នកគាំទ្រមួយចំនួនក៏បានជូនពរឱ្យ អ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូត ។
គេចាំបានថាក្រោយប្រកាសចំពោះមុខមហាជនពីចំណងស្នេហ៍តែប៉ុន្មានខែប៉ុណ្ណោះតារាចម្រៀង សយ រតនៈ និង ប៉ាច គឺមមួយ បានសម្រេចចិត្តភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរកាលពីដើមកក្កដាកន្លងទៅក្រោយពួកគេបានស្គាល់គ្នាប្រមាណ៧ឆ្នាំហើយអ្វីដែលគួរឱ្យសរសើរនោះមុនរៀបចំពិធីនេះពួកគេបានសម្រេចបំណងរួមគ្នាដោយការទិញផ្ទះ និងបង្កើតអាជីវកម្មជាមួយគ្នាយ៉ាងរលូន ។ជាមួយនឹងការចូលរួមសាទរពីសំណាក់មហាជនទាំងក្នុងនិងក្រៅសិល្បៈនោះក៏មានការលើកឡើងថាលោក សយ រតនៈ និង ប៉ាច គីមមួយ ជាដៃគូស័ក្តិសមគ្នាទាំងព្រមមិនថាសម្រស់និងវ័យនោះឡើយ ៕






