
សង្គម
រហូតមកដល់ពេលនេះរូបភាពបែបស្រើ-បស្រា-លរបស់តារាកំប្លែងល្បីឈ្មោះនាយពាក់មី និងតារាសម្តែងសម្បុរស្រអែមស្រស់ សាយ ច័ន្ទរាសី ដែលត្រូវគេស្គាល់ថា សីសី នោះនៅតែ ជាផ្ទាំងស៊ីបរបស់មហាជន ប៉ុន្តែមុននេះបន្តិចនាយពាក់មីបានចេញមុខបកស្រាយហើយ។
ជឿជាក់ថាមហាជនដែលជាអ្នកលេងបណ្តាញសង្គមសុទ្ធបានឃើញនូវរូបភាពរបស់តារាកំប្លែង នាយពាក់មី និងតារាសម្តែង សីសី នៅក្នុងឈុតស្នេហាបែបក្តៅសា-ច់ប្រមាណជាបីសន្លឹក ដែលត្រូវបានចែករំលែកតៗគ្នាពីគ្រុបតេឡេក្រាមមួយកាលពីប៉ុន្មានថ្ងៃមុន។
អ្វីដែលកត់សម្គាល់រូបភាពទាំងនេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានដាក់ការសង្ស័យថាទំនាក់ទំនងរបស់ពួកគេអាចលើសពីមិត្តរួមអាជីពហើយកន្លងមកអ្នកទាំងពីរក៏ស្និទ្ធស្នាលជាមួយគ្នាមិនធម្មតា។ ខ្លះលើកឡើងថាបើជារូបភាពក្នុងការសម្តែងមែនក៏មើលទៅមិនសូវទំនងដែរព្រោះ ដូចជាមានភាពសិ-ចស៊ីជ្រុ-លហួសហេតុបន្តិច ។
ដើម្បីឱ្យអស់សង្ស័យតារាកំប្លែង នាយពាក់មី បានចេញមុខទ-ម្លាយពីអាថ័កំបាំងនៅពីក្រោយរូបភាពក្តៅសា-ច់ទាំងនេះថា«មិនស្រួលទេខ្មា-សផង អៀនផង តែដើម្បីបានលុយចិញ្ចឹមប្រពន្ធកូន មានតែទ្រាំកាលនោះខ្ញុំចុកជើងណាស់ចង់តែយំទេ រឿង ៖ លោកប្តី ! ថត២ឆ្នាំហើយ តាំងពីនៅធាត់៨៣គីឡូមិនបានចា-ក់ដោយសារកូ-វី-ដ។ចាក់បញ្ចាំង នៅថ្ងៃ ២២ ខែ០៩នេះហើយបងប្អូន»។
ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិបែបលេងសើចថា «ថតបែបហ្នឹងមានធ្វើខុសច្រើនដងទេបង» ខ្លះថា«បងលំបាកពេកហើយអាណិតណាស់»។
ទោះនាយពាក់មី លើកឡើងថារូបភាពទាំងនេះជាការសម្តែងរឿងកាលពីពីរឆ្នាំមុនក្តី តែ ក៏ មានអ្នកលេងបណ្តាញសង្គមខ្លះបានលាន់មាត់សរសើរពីភាពក្លាហានរបស់តារាសម្តែង សីសី ដែលហ៊ានសម្តែងឈុតស្នេហាស្រើ-បស្រា-លជាមួយតារាកំប្លែង នាយ ពាក់មី ។ ទើបលេចមុខក្នុងសិល្បៈក្តី តែ សីសី ក៏មានទីផ្សារទូលាយមិនធម្មតាព្រោះនាងមិនត្រឹមតែមានសម្រស់ស្អាតប៉ុណ្ណោះទេថែមទាំងនិយមចូលចិត្តការតែងខ្លួនបែបសិ-ចស៊ីទៀតផង ។
ងាកមក នាយពាក់មី ដ្បិតមិនសូវមានរូបសង្ហា តែក្នុងនាមជាតារាកំប្លែងដែលមានឈ្មោះបោះសំឡេងនាយក៏មានមន្តស្នេហ៍មិនណយដែរកន្លងមក តែងលេចឮព័ត៌មានស្នេហាជាមួយតារាស្រីវ័យក្មេងជាច្រើនដែលបានរួមសម្តែងជាមួយគ្នា ប៉ុន្តែភាគច្រើនតារាកំប្លែងដែលមានប្រភពមកពីខេត្តស្វាយរៀងរូបនេះតែងចេញមុខច្រានចោលរហូត ៕










