header ads

Sponsor

(ខេត្តស្វាយរៀង) លោក  លី យូហេង និងលោកស្រី  ងិន  ចាន់មុន្នីរត្ន័  តំណាងលោក  សោម  សុធា   ជាសមាជិកសភាពាណិជ្ជកម្មក្រុងភ្នំពេញ និងជាអគ្គនាយក ក្រុមហ៊ុនភូមិខ្មែរគ្រុប ព្ព្រមទាំងសហការី នៅថ្ងៃទី០៩ ខែកញ្ញា  ឆ្នាំ២០២២  បានចុះផ្តល់ជូន អាល់កុលចំនួន២កាន  ម៉ាស៥កេស ធំ ដល់សាលាឃុំអង្គតាសូ  ស្រុកស្វាយជ្រំ  ខេត្តស្វាយ ដេីម្បីអោយអាជ្ញាធរ  ប្រេីប្រាស់ក្នុងឱកាសបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌខាងមុខ  ការពារការឆ្លងមេរោគកូវីត-១៩ ចូលក្នុងសហគមន៍ ។ 

លោក  លី យូហេង និងលោកស្រី  ងិន  ចាន់មុន្នីរត្ន័  គម្រោងអចលនទ្រព្យភូមិមរតក បានឲ្យដឹងថាៈ ដោយមានការជូនដំណឹង និង ការអំពាវនាវពីអាជ្ញាធរឃុំអង្គតាសូ ដេីម្បីស្នេីសុំជំនួយដល់គ្រួសារក្រីក្រដែលកំពុងជួបប្រទះនូវទុក្ខលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គម្រោងបានក៏ចូលរួម ឧបត្ថម្ភ នូវសម្ភារះជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋគ្រួសារចំនួន២គ្រួសារ ស្ថិតក្នុងភូមិចែងមែង និងភូមិរកា នៃឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ 
លោកបន្តថា អំណោយខាងលើនេះវាតិចតួចស្តួចស្តើងក៏ពិតមែន ប៉ុន្តែវាអាចជួយសម្រួលដល់ការរស់នៅរបស់បងប្អូនបានមួយគ្រាផងដែរ។ 

នៅក្នុងឱកាសនោះ លោក  អុន  ពេញ មេឃុំ  អង្គតាសូ  តំណាងឲ្យក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សោម  សុធា   អគ្គនាយក ក្រុមហ៊ុនភូមិខ្មែរគ្រុប លោក  លី យូហេង និងលោកស្រី  ងិន  ចាន់មុន្នីរត្ន័  និងសហការីដែលបានដែលបានចំណាយធនធានជាសំភារៈនិងស្មារតីក្នុងការជួយដល់រដ្ឋបាលឃុំអង្គតាសូ ក៏ដូចជាប្រជាពលរដ្ឋក្រីក្រទាំង២គ្រួសារនេះផងដែរ។ 

លោក មេឃុំបានបន្តថាៈ ប្រជាពលរដ្ឋក្រីក្រទាំង២គ្រួសារនោះមានឈ្មោះ÷
ទី១, ឈ្មោះ ម៉ុញ ថារី   (ស្រី)  រស់នៅភូមិចែងមែង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ទី២, ឈ្មោះ នី សំអន (ប្រុស) រស់នៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ហើយនេះជាការរួមចំណែកមួយដែលគម្រោងអចលនទ្រព្យភូមិមរតក បានចូលរួមជួយទៅតាមលទ្ធភាព ។ 

សូមបញ្ជាក់ផងដែរថាៈ  ក្រុមហ៊ុនភូមិខ្មែរគ្រុប មានលក់អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង និងផ្សារមេឃនៃក្រុមហ៊ុនផ្សារមរតក ឯកជន (  ឯ.ក ) ដែលជាផ្សារធំទី២នៅលើទឹកដីក្រុងស្វាយរៀង ហើយនៅពេលថ្មីៗនេះបានផ្តល់តូបចំនួន១២០តូប ដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលមានទីតាំងស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។ ចាប់តាំងពីក្រុមហ៊ុនចាប់ដំណើរការលក់អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង គឺមានអថិជនគាំទ្រច្រើនលើសលប់ហើយទទួលបានជោគជ័យស្ទើរគ្រប់គម្រោង៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post