header ads

Sponsor

សិល្បៈ

តាគល់

មិនមែនជាលើកដំបូងទេជារឿយៗតារាសម្តែង សឿ សុធារ៉ា តែងនិយាយថាអ្នកនាងចូលចិត្ត តារាចម្រៀងវ័យក្មេងសំឡេងផ្អែមលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដួង វីរៈសិទ្ធ ដោយសារលោកមានទាំងសម្រស់និង សមត្ថភាពសិល្បៈ។អ្វីដែលចាប់អារម្មណ៍លើកនេះ សឿ សុធារ៉ា ថែមទាំងបានសារភាពប្រាប់​អ្នក​ម្តាយ ដួង វីរៈសិទ្ធ ដោយត្រង់ថែមទៀតផង ។

កាន់តែមានការចាប់អារម្មណ៍ពីសំណាក់មហាជនក្រោយថ្មីៗនេះអ្នកនាង សឿ សុធារ៉ា បាន បង្ហាញរូបភាពតារាចម្រៀងលោក ដួង វីរៈសិទ្ធ ជាមួយអ្នកម្តាយលោកភ្ជាប់ដោយសារដែល​មាន​អត្ថ​ន័យថា«ពុទ្ធោ my អូនរៈសិទ្ធៗៗៗៗៗៗបងស្រីជាទីគោរពស្រឡាញ់ប្អូន សុំទោស​ប្អូន​បាន​ក្រាស់ទៅលើកូនប្រុសរបស់បងស្រីទៅហើយហេតុតែបងចាស់និស្ស័យក្រាស់លើក្មេង​ហ៊ឹម»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនខុសពីលើកមុនឡើយសាររបស់ សឿ សុធារ៉ា ក៏មានការបញ្ចេញមតិពីសំណាក់ មិត្តភក្តិដោយខ្លះបានជូនពរឱ្យអ្នកមេម៉ាយកូនពីររូបនេះបានសម្រេចបំណង ហើយខ្លះទៀត ក៏បានបង្ហាញការហួសចិត្ត តែយ៉ាងណា សឿ សុធារ៉ា បានត្រឹមតែដាក់រូបភាពទឹកភ្នែកនឹងតប​ដោយឥតលាក់លៀមថា«ធ្វើតាមបេះដូង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះទៀត សឿ សុធារ៉ា ថែមទាំងបានភ្ជាប់សាច់រឿងរបស់នាងទៅនឹងតារាស្រី ល្បីនៅប្រទេសថៃ ជេន្នី ដែលកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយកូននិងស្វាមីក្មេងនោះថា «ថ្វីបើខ្ញុំបរាជ័យរឿងស្នេហាជាលើកទីមួយទៅហើយ តែ ជេនី្ន បរាជ័យរឿងស្នេហា៧ដងទើប ជួបស្នេហ៍ស្មោះពិតមានន័យផ្អែមកក់ក្តៅបែបនេះ។ តើខ្ញុំមានសង្ឃឹមទេ?»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកត់​សម្គាល់មួយរយៈមុន សឿ សុធារ៉ា ថែមទាំងបង្ហាញអារម្មណ៍អាក់អន់ចិត្តក្រោយនាងបានព្យាយាមទៅមើលការច្រៀងរបស់លោក ដួង វីរៈសិទ្ធ ទាំងមេឃកំពុងភ្លៀង តែតារាចម្រៀងប្រុស រូបនេះបែរជាធ្វើព្រងើយ ខណៈ សឿ សុធារ៉ា ប្រាប់ថា ដួង វីរៈសិទ្ធ ច្បាស់ជាស្គាល់រូបនាង​ច្បាស់​ បើទោះនាងតុបតែងខ្លួនបែបសាមញ្ញក៏ដោយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឮកថាក្រោយរស់នៅក្នុងជីវិតហាយសូរជាច្រើនឆ្នាំ សឿ សុធារ៉ា ក៏លេចធ្លាយរឿងរ៉ាវជាប់ បំណុលវ័ណ្ឌកហើយមិនប៉ុន្មាននាងក៏ប្រកាសចែកផ្លូវជាមួយអតីតតារាចម្រៀង សាពូន មីដា ដា ជាស្វាមីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលមិនស្ទើរឡើយ ។ ប្តីប្រពន្ធអ្នកសិល្បៈគូនេះ​បាន​រួមរស់ជាមួយគ្នាប្រមាណជាង ១០ឆ្នាំនឹងទទួលបានចំណងដៃកូនប្រុសស្រីគួរឱ្យ​ស្រឡា​ញ់ចំនួនពីរនាក់​ដែលកូនស្រីច្បង សាពូន ដារ៉ាពិមាន ក៏មាននិស្ស័យសិល្បៈកាត់រកអ្នកនាង និងអតីតស្វាមីទៀតផង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post