សិល្បៈ
តាគល់ប្រកាសមានផ្ទៃពោះមិនបានប៉ុន្មានផងពេលនេះតារាសម្តែងសាច់សខ្ចី ទេព កញ្ញា សម្រាល បានកូនស្រីដោយសុវត្ថិភាពនៅមន្ទីរពេទ្យឯកជនល្បីមួយកាលពីថ្ងៃទី០៨ម្សិលមិញនេះ។ ការទទួលបានសមាជិកថ្មីរបស់តារារូបនេះក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន។
តារាសម្តែង ទេព កញ្ញា បានបង្ហាញរូបភាពជាច្រើនសន្លឹកជាមួយកូនស្រី និងស្វាមីអមដោយ សារយ៉ាងរីករាយខណៈបានឃើញមុខកូនស្រីជាលើកដំបូងក្រោយពីទន្ទឹងអស់ប្រមាណជាង ៩ខែមក។តារារូបនេះបានបង្ហាញអារម្មណ៏យ៉ាងរំភើបថា«ស្វាគមន៍មកកាន់ពិភពលោកដ៏ស្រស់ស្អាតព្រះនាងតូចរបស់ម៉ាក់អូនឈ្មោះ កឹម អារីសា ( Kem Alrisaa ) អូនសម្រាលដោយធម្មជាតិសុខភាពល្អទាំង Mummy និង Baby»។
ដ្បិតទើបសម្រាលក៏ពិតមែនតែកូនស្រីរបស់អ្នកនាង ទេព កញ្ញា មានទម្រង់មុខស្រស់ស្អាត ដែលធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមក្នាញ់គ្រប់គ្នា។ ក្នុងនោះក៏មានការសរសើរដល់ ទេព កញ្ញា ដែលបានសម្រាលកូនដំបូងដោយធម្មជាតិបានជោគជ័យនិងសុវត្ថិភាពបែបនេះ ។
គេមិនទាន់ដឹងច្បាស់ថាក្រោយសម្រាលកូនរឹងដៃរឹងជើង ទេព កញ្ញា អាចនឹងបញ្ចប់អាជីព សិល្បៈហើយចាកចេញទៅរស់នៅតាមអនាគតស្វាមីភ្លាមៗឬបែបណាទេ? ក្នុងនោះក៏មានអ្នកគាំទ្រមិនតិចទេបានសម្តែងការសោកស្តាយព្រោះ ទេព កញ្ញា ក៏ជាតារាស្រីដែលមានទាំងសម្រស់ និងសមត្ថភាព ។
អ្វីដែលគួរឱ្យសរសើរចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ ទេព កញ្ញា កម្រពើបប្រទះរឿងអា-ស្រូ-វ ស្នេហារហូតនាងបានភ្ជាប់ពាក្យជាមួយបុរសខ្មែររស់នៅអាមេរិកកាលពីអំឡុងខែឧសភាកន្លងទៅ៕