
សិល្បៈ
មានការចាប់អារម្មណ៍ជាខ្លាំង ខណៈតារាចម្រៀងលោក ពេជ្រ ថាណា បានបង្ហាញរូបភាព ស្និទ្ធស្នាលជាមួយតារាស្រីវ័យក្មេងម្នាក់រួមនឹងសារដែលបង្ហាញថាពួកគេកំពុងមានទំនាក់ទំនង ពិសេសជាមួយគ្នា។នេះជាលើកដំបូងដែលលោកបង្ហាញមុខដៃគូថ្មី ក្រោយភរិយាស្លា.ប់ប្រមាណជិតពីរឆ្នាំ។
ថ្មីៗនេះតារាចម្រៀងលោក ពេជ្រ ថាណា បានបង្ហាញរូបភាពជាមួយតារាស្រីវ័យក្មេងម្នាក់ ដែលមានឈ្មោះថា ម៉េង មុន្នីនាថ ភ្ជាប់ជាមួយសារដែលមានអត្ថន័យយ៉ាងផ្អែមល្ហែមថា «អតីតកាលមិនអាចប្រៀបធៀប និងបច្ចុប្បន្នបានទេសុភមង្គល និងក្តីសុខគឺយើង២នាក់ជាអ្នកកំណត់ គ្មានអ្នកណាមកកំណត់ជំនួសយើងបានទេ ភាពច្បាស់លាស់ដូចគ្នាស្មោះត្រង់រវាងគ្នា និងគ្នាមិនក្បត់គ្នាទើបជីវិតយើងធ្វើអ្វីៗកាន់តែរីកចម្រើនគូជីវិតមិនមែន១ថ្ងៃមិនមែន១ខែហើយក៏មិនមែន១ឆ្នាំ គឺ( ១ជីវិត )អរគុណអូនដែលចូលមកក្នុងជីវិតបង»។
ការលើកឡើងរបស់តារាចម្រៀងប្រចាំផលិតថោនរូបនេះក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិនិងអ្នកគាំទ្រជាច្រើនដោយហ្វេន ហ្វេនខ្លះថែមទាំងបានជូនពរឱ្យលោក និងគូ ស្នេហ៍ស្រឡាញ់គ្នាជារៀងរហូត ។
បើតាមប្រភពដែលស្និទ្ធជាមួយលោក ពេជ្រ ថាណា បាន បង្ហើបថាលោកចាប់ផ្តើមលង់ស្នេហ៍តារាស្រី ម៉េង មុន្នីនាថ ក្រោយពួកគេបានរួមការងារថត MVជាមួយគ្នាកន្លងមក ។ មានការបន្ថែមទៀតថាមិនត្រឹមតែមានសម្រស់ផូរផង់ប៉ុណ្ណោះទេ កញ្ញា ម៉េង មុន្នីនាថ ក៏មានចំណេះដឹងខ្ពស់មិនធម្មតាដែរ ។
គួរបញ្ជាក់ថាលោក ពេជ្រ ថាណា បានស្ពាយងារជាបុរសពោះម៉ាយកូនមួយក្រោយភរិយា បានចែកទទួលមរណភាពកាលពីដើមឆ្នាំ២០២១ដោយសារជំ.ងឺក្រ.ពះធ្ង.ន់ធ្ង.រ ប៉ុន្តែកាលណោះលោកហាក់មិនសូវបង្ហាញពីជីវិតឯកជនឡើយ ។ លោក ពេជ្រ ថាណា ក៏ជាតារាចម្រៀងដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងផលិតកម្មថោនរាល់បទចម្រៀងរបស់លោកភាគច្រើនទទួលបានការពេញនិយមពីសំណាក់អ្នកស្តាប់ហើយបទដែលទទួលបានការគាំទ្រ និងលេចធ្លោខ្លាំងនោះគឺបទ «ភរិយាល្អរបស់បង»៕








