
សិល្បៈ
ចុងក្រោយនេះ ឈិន ម៉ានិច្ច ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានជីវិតហ៊ឺហាមិនធម្មតាក្នុងចំណោមមិត្ភភក្តិដែលចូលប្រឡូកស្របាលនឹងរូបនាង ។ យ៉ាងណាមិញមួយរយៈមុន ឈិន ម៉ានិច្ច បានបង្អួតរថយន្តទំនើបម៉ាកហ្សីបដែលមានតម្លៃខ្ពស់ហើយថ្មីៗនេះនាងថែមទាំងបង្ហាញវិក័យប័ត្រគ្រឿងអលង្ការពេជ្រដែលមានតម្លៃជាងពីរម៉ឺនដុល្លារទៀតផង ។
គេចាំបានថា ឈិន ម៉ានិច្ច បានក្លាយជាតារាចម្រៀងពេញសិទ្ធក្រោយនាងបានជាប់ជ័យលាភី ប្រឡងចម្រៀងនៅក្នុងកម្មវិធីCambodia Idol រដូវកាលទីពីរ ។ អ្វីដែលកត់សម្គាល់ក្រោយមាន ឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ ឈីន ម៉ានិច្ច កាន់តែមានជីវភាពប្រែប្រួលជាងមុន ពោលនាងអាចមានលទ្ធភាពទិញផ្ទះនៅបុរីវិមានភ្នំពេញ និង បានធ្វើផ្ទះជូនអ្នកមានគុណនៅ ស្រុកកំណើតឯខេត្តកំពង់ស្ពឺហើយពេលខ្លះតារាចម្រៀងរូបនេះថែមទាំងប្រកាសចង់ទិញដីនៅតាមបណ្តាញសង្គមថែមទៀត ។
មួយរយៈមុន ឈិន ម៉ានិច្ច ក៏បានសម្ញែងរថយន្តទំនើបម៉ាកហ្សីបដែលមានតម្លៃរាប់ម៉ឺនដុល្លារ ជិៈយ៉ាងរំភើយមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ ។ថ្មីៗនេះ ឈិន ម៉ានិច្ច កាន់តែធ្វើឱ្យអ្នក គាំទ្របើកភ្នែកធំៗគ្រប់គ្នាក្រោយឃើញនាងបង្ហាញភាពឡូយឆាយតាមរយៈការបង្ហាញវិក័យ ប័ត្រតម្លៃគ្រឿងអលង្ការនៅStory ហ្វេសប៊ុក ដែលមានតម្លៃ ១៦៨០០ដុល្លារ និងមួយទៀតតម្លៃ ៥៨៩០ដុល្លារ ។ មានការលើកឡើងពីសំណាក់អ្នកលេងបណ្តាញសង្គមថាសំងំៗបង្ហាញម្តង កប់សារីតែម្តងអាយដល ឈិន ម៉ានិច្ច។
ឈិន ម៉ានិច្ច ត្រូវគេចាត់ទុកជាតារាចម្រៀងដែលមានសំឡេងផ្អែមពីរោះមិនថាបទសម័យដើម ឬបច្ចុប្បន្នឡើយ ប៉ុន្តែប្រជាប្រិយភាពរបស់នាងហាក់នៅមានកម្រិតបើប្រៀបធៀបតារាដែល មិនទទួលពាន។
មានការលើកឡើងពីសំណាក់មហាជនថាដ្បិតមានសំឡេងល្អ តែបើនិយាយពីស្ទីលនៃការរៀបចំខ្លួនរបស់ ឈិន ម៉ានិច្ច ហាក់មិនសូវទាន់សម័យតម្រូវទៅតាមទីផ្សារបច្ចុប្បន្នឡើយ។រហូតមានការលើកឡើងពីសំណាក់ទស្សនិកជនថាក្នុងនាមជាអ្នកសិល្បៈមិនថាតារាចម្រៀងឬសម្តែង ត្រូវមានទាំងព្រមមិនថារូបសម្បត្តិ ការរៀបចំខ្លួន ឬសមត្ថភាពនោះឡើយ ។
ទោះជាយ៉ាងណាក្តី កន្លងមកក៏មានការបង្ហើបថាមូលហេតុតារាចម្រៀង ឈិន ម៉ានិច្ច មិនសូវ តុបតែងខ្លួនបែបសិចស៊ីឡូយឆាយដូចតារានានាដោយសារមានការហាមឃាត់ពីសំណាក់គូស្នេហ៍៕








