
សង្គម
ក្រោយពីឃើញវីដេអូមួយដែលថតបានពីសកម្មភាពបុរសម្នាក់ យកសំរាមមកចាក់លើផ្លូវ ត្រូវបានលោកអភិបាលខេត្តព្រះសីហនុ ព្រមាន និងឱ្យមកទទួលខុសត្រូវ បើមិនចង់ឱ្យមានការចាត់វិធានការ។ តាមរយៈទំព័រហ្វេបុកលោក គួច ចំរើនបានឱ្យដឹងថា៖
«អំពេីអាក្រក់ ដឹកសំរាមមកចាក់លេីផ្លូវ ។ សូមប្រញ៉ាប់ចូលខ្លួន សារភាពកំហុស និង បង់ផាកពិន័យ ឱ្យបានមុនម៉ោង ១៧:០០ ថ្ងៃ ១៣-០៩-២២ នៅមន្ទីរបរិស្ថាន បេីមិនចង់ឱ្យចាត់វិធានការ។ ម្ចាស់សំរាម និង ជនដឹកសំរាមមកចាក់ចោល ត្រូវមានការទទួលខុសត្រូវ ។»
ជុំវិញរឿងនេះមហាជនបានសម្ដែងការសាទរយ៉ាងខ្លាំង រហូតមានអ្នកខ្លះបានលើកឡើងថា៖ «ប្រសិនបើក្រៅពីលោកពូ ប្រហែលកំពង់សោមមិនបានស្អាតបែបនេះទេ ពេលមានបញ្ហាអ្វីមួយលោកពូមិនដែលនៅស្ងៀមទេ តែងតែចុះទៅដល់ភ្លាម មិនមេនចាំតែអង្គុយបញ្ជាទេ ក្មួយសូមសរសើរលោកពូ។»



