
សង្គម
ដ្បិតប្រកាសបញ្ចប់អាជីពសិល្បៈ និងកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ីក៏ពិតមែន តែតារាចម្រៀង និងសម្តែងលោក បញ្ញា សិទ្ធ នៅតែបន្តចែករំលែករូបភាពរួមនឹងទិដ្ឋភាពដ៏ស្រស់ស្អាតនៅប្រទេសម៉ាឡេស៊ីបង្ហាញដល់អ្នកគាំទ្រនៅក្នុងស្រុក ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះលោក បញ្ញា សិទ្ធ បានបង្ហាញការខឹ-ងសម្បារក្រោយមានអ្នករិះ-គន់រឿងលោកស្លៀកខោ-លី-អូ-ថតបង្អួត រាងនៅកន្លែងហែលទឹក។
មិនត្រឹមមានមុខមាត់ស្រស់សង្ហានោះទេតារាសម្តែង និងចម្រៀងលោក បញ្ញា សិទ្ធ ជាតារា ប្រុសដែលមានសម្បុរស្បែកសខ្ចីមិនចាញ់នារីៗប៉ុន្មានឡើយ។យ៉ាងណាមិញថ្មីៗនេះលោក បញ្ញា សិទ្ធ បានបង្ហាញរាងយ៉ាងសង្ហានៅកន្លែងហែលទឹកដោយព្រ-លែ-ងខ្លួនទ-ទេរ ស្លៀកតែ ខោ-លីអូប៉ុណ្ណោះ ។
រូបរាងរបស់តារាចម្រៀងរូបនេះក៏ទទួលបានការសរសើរពីសំណាក់អ្នក លេងបណ្តាញសង្គមថាស្រស់សង្ហា និងសិ-ចស៊ីខ្លាំងណាស់ ប៉ុន្តែក្នុងនោះក៏មានអ្នកខ្លះ បានចូលទៅខមិនរិះ-គន់ជាច្រើនដែលធ្វើឱ្យលោកក្តៅស្លឹ-កត្រ-ចៀកជាខ្លាំង។ មានអ្នកខ្លះបាននិយាយថា«ពីមុនមានស្រីស្រា-តមកឥលូវប្រុសស្រា-តវិញម្តងបើស្រា-តៗទៅកុំប-ង្ហោះកុំឱ្យខូចគេខូចឯង»«បើស្លៀកខោខ្លីឬខោហែលទឹកសមរម្យជាង»«ស្លៀកបែបនេះមិនខុសទេ តែខុសត្រង់បង្ហោះសា-រធារណៈអាចមានក្មេ-ងៗមើលដោយចៃដន្យបើចង់ប-ង្ហោះគួររុំកន្សែងពីលើ»។
តបជាមួយការលើកឡើងរបស់មហាជនតារាសម្តែងនិងចម្រៀងរូបនេះបាននិយាយថាលោក ហែលទឹកឱ្យស្លៀកហូលផាមួងមែន? ប្រពៃណីទំនៀមទំលាប់លោកដឹងច្បាស់ណាស់ តែនេះលោកហែលទឹកមិនមែនឡើងឆាកមិនមែនបុណ្យទាននោះទេ។មិនតែប៉ុណ្ណោះលោក បញ្ញា សិទ្ធ បានបន្ថែមទៀតថា«ហេតុអ្វីយើងកើតជាមនុស្សដូចគ្នាហេតុអ្វីចាំបាច់ស្អប់គ្នា ? ស្រលាញ់គ្នាឱ្យតម្លៃគ្នាទៅវាកើតអី ? ឃើញគេមានឃើញគេស្អាតជួយអរគេទៅបានបុណ្យជាងកុំច្រណែនគេបាប»។ ក្នុងនោះដែរក៏មានហ្វេន ហ្វេនជាច្រើនបានលើកទឹកចិត្តដល់ លោក បញ្ញា សិទ្ធ ថាកុំខ្វល់ជាមួយពាក្យទាំងនេះ ។
អ្វីដែលកត់សម្គាល់ទោះប្រកាសបញ្ចប់អាជីពសិល្បៈក្តី តែថ្មីៗនេះលោក បញ្ញា សិទ្ធ បានប្រកាសដឹកដៃស្រីស្អាត លីវ ជីលី តំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រឡងនៅក្នុងកម្មវិធី Miss & Mister Celebrity International 2022 ដែលនឹងធ្វើឡើងនៅប្រទេសម៉ាឡេស៊ីនៅក្នុងថ្ងៃទី ១៩ ដល់ថ្ងៃទី ២៦ដែលមានប្រទេស ចំនួន ២០ ចូលរួម ៕








