
សង្គម
បន្ទាប់ពីបែកធ្លា-យវីដេអូនៅលើបណ្ដាញសង្គម ដែលលោកនាយកសាលាវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ វា-យទៅលើសិស្សស្រីរួចមក ត្រូវបានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល បានជួបប្រជុំពិភាក្សាជាមួយគណៈគ្រប់គ្រង វិទ្យាល័យ ហ៊ុនសែន សេរីភាព កាលពីរសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២។
ជាលទ្ធផលបន្ទាប់ពីជួបប្រជុំពិភាក្សារួច មន្ទីរបានដាក់គោលការណ៍បីចំនុចធំៗជូន គណៈគ្រប់គ្រងសាលាឱ្យអនុវត្ត ដោយយោងតាមទំព័រហ្វេបុក មហាគ្រួសារក្រុងតាខ្មៅ ចុះផ្សាយមានដូចតទៅ÷
១ ត្រូវបង្កើនគុណភាពអប់រំ ឱ្យបានកាន់តែប្រសើរឡើង
២ ត្រូវអប់រំណែនាំប្អូនៗដោយមិនប្រើអំពើហិង្សា ទោះអចេតនាក្តី ចេតនាក្តី
៣ អញ្ជើញអាណាព្យាបាល ប្អូនស្រីពាក់ព័ន្ធ មកជួបពិភាក្សាបកស្រាយណែនាំ ឲ្យបានជ្រាប
ជាទីបញ្ចប់លោកនាយករងមានប្រសាសន៍ថា មកដល់ពេលនេះ (ម៉ោង ៥:៤០នាទី) លោកមិនទាន់ពិសារអាហារថ្ងៃត្រង់នៅឡើយទេ ដោយសាររឿងពីព្រឹកមិញ។
ជុំវិញរឿងនេះលោក ម៉ម សុធានី នាយកនាយកវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ បានបកស្រាយថា «ការដែលធ្វើបែបនេះគឺចង់ឱ្យសិស្សល្អ គ្មានបំណងអាក្រក់នោះឡើយពោលគឺក្នុងនាមជាឪពុកទី២ ដែលចង់អប់រំកូនៗឱ្យបានល្អ ឱ្យដើរលើផ្លូវត្រូវ មានសីលធម៌ល្អ ប្រឡងជាប់បានលទ្ធផលល្អ តែកំពុងតែណែនាំប្រាប់ឱ្យល្អ បែរជាមកថ្គើន គូសអាវនៅហ្នឹងមុខយើង»។







