header ads

Sponsor

សិល្បៈ

តាគល់

ពិតជាដំណឹងដែលគួរឱ្យត្រេកអរសម្រាប់ហ្វេនហ្វេនជាអ្នកគាំទ្រតារាចម្រៀង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Original Song  អេដា ដែលកំពុងពពោះកូនដំបូងក្រោយភ្ជាប់ពាក្យប្រមាណជា៥ខែ នឹងគ្រោងចូលរោងការ នៅ​​ចុងឆ្នាំខាងមុខនេះនៅសហរដ្ឋអាមេរិក ។

មានការភ្ញាក់ផ្អើលជាខ្លាំងដោយមុននេះបន្តិចតារាចម្រៀងមាឌតូចល្អិត អេដា បានបង្ហាញរូប ភាពមួយសន្លឹកដោយបញ្ជាក់ថាអ្នកនាងកំពុងមានផ្ទៃពោះដោយភ្ជាប់នូវសំណេរដែលមាន អត្ថន័យថា«ដរាបណាបេះដូងរបស់យើងពោរពេញទៅដោយក្តីស្រលាញ់​ជីវិតរបស់​យើង​ នឹង​ជួបតែភាពរីករាយហើយសុភមង្គលដែលមិនអាចកាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្លៃបានមួយទៀត​ ក៏កំពុងតែធ្វើដំណើ​រ​មករកពួកយើងផងដែរ អរគុណសំរាប់ការប្រទានពរជ័យមួយនេះ​។With love comes joy!

Another blessing is​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ coming our way. We are very thankful and grateful. »។ ជាមួយ ដំណឹងល្អរបស់តារាចម្រៀងរូបនេះក៏ទទួលបានការចូលរួមជូនពរនិងត្រេកអរពីសំណាក់មិត្ត ភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន។

បើមើលតាមរូបភាពឃើញថា  អេដា ឡើងគីឡូជាងមុន ជាពិសេសមើលទៅអ្នកនាងមានទឹក មុខស្រស់ស្រាយថែមទៀត ។ អេដា ក៏កំពុងតាមដានសុខភាពរបស់ខ្លួននិងទារកនៅក្នុងផ្ទៃ នៅមន្ទីរពេទ្យល្បីមួយនៅប្រទេសជិតខាង ។ គេចាំបានថា អេដា បានភ្ជាប់ពាក្យជាមួយបុរស​សង្ហា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមានសញ្ជាតិអាមេរិកកាលពីខែមេសាកន្លងទៅដែលតាមគម្រោងនាងនិងអនាគត ស្វាមីគ្រោងនឹង រៀបការជាថ្មីនៅ នៅសហរដ្ឋអាមេរិកដែលជាគេហដ្ឋានខាងប្រុស​នៅចុង​ឆ្នាំនេះតែម្តង ។

មូលហេតុ អេដា សម្រេចមិនរៀបមង្គលការនៅស្រុកខ្មែរដោយសារកាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្ជាប់ពាក្យអ្នកនាងបានរៀបចំយ៉ាងអធិកអធមរួចហើយ។ ណាមួយសាច់ញាតិលោក តាន់ អេលែន ជាគូដណ្តឹងភាគច្រើនរស់នៅសហរដ្ឋអាមេរិក ។

ដ្បិតមិនទាន់បានរៀបការក្តី តែ ម្ចាស់បទ«ពីរនាក់បានហើយ»​និងគូដណ្តឹងបានចុះសំ​បុត្រ​អាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់ ហើយ។ អ្វីដែលកត់សម្គាល់ចុងក្រោយនេះ អេដា ហាក់​មិនមានសកម្មភាពសិល្បៈថ្មីៗទេ ភាគច្រើនអ្នកនាង និងអនាគតស្វាមី តែងចំណាយពេលវេ​លា​រកសេចក្តីសុខផ្ទាល់ខ្លួនបែបសាមញ្ញបណ្តារខេត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post