header ads

Sponsor

សិល្បៈ

តាគល់

ជឿជាក់ថាមហាជនដែលនិយមតាមដានជីវិតឯកជនរបស់តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ពិតជាបានជ្រាបហើ់យថាតារាកំប្លែងរូបនេះទើបនឹងសម្រាលកូនដំបូងបានមួយសប្តាហ៍ប៉ុណ្ណោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ វ៉ាន់ នីឡា បានបង្ហើបថាពេលនេះនាងកំពុងមានអារម្មណ៍ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាក់ទឹកចិត្តជាខ្លាំង។

បើទោះបីស្វាមីរបស់តារាកំប្លែង វ៉ាន់ នីឡា បាននិយាយថាពេលនេះភរិយានិងកូនស្រីជាទី ស្រឡាញ់របស់ខ្លួនកំពុងមានសុខភាពល្អជាធម្មតាក៏ពិតមែន ប៉ុន្តែថ្មីៗនេះ វ៉ាន់ នីឡា បានរៀប រាប់ថាក្រោយសម្រាលកូនរួចនាងបែរជាមានអារម្មណ៍ថា បាក់ទឹកចិត្តបើទោះបីមានស្វាមី ឪពុកម្តាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងបងប្អូនក៏ដូចជាមិត្តភក្តិកំពុងលើកទឹកចិត្តក្តី ហើយនាងខ្លួនឯងផ្ទាល់ក៏មិនយល់ពី អារម្មណ៍មួយនេះដែរ ។

ការលើកឡើងរបស់តារាកំប្លែង វ៉ាន់ នីឡា បានធ្វើឱ្យអ្នកម្តាយមួយ ចំនួនបានលើកឡើងថាជារឿងធម្មតាសម្រាប់ស្ត្រីដែលទើបសម្រាលកូនរួច តែមិនទាំងអស់ ទេហើយអាការៈ ទាំងនេះអាចនឹងបាត់ទៅវិញ ប៉ុន្តែយ៉ាងណាក៏កុំមើលរំលងព្រោះអាចនឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឈានទៅរកជំងឺបាក់ទឹកចិត្តធ្ង_ន់ធ្ងរបាន ។ 

មានការជូនពរពីសំណាក់អ្នកគាំទ្រឱ្យតារាកំប្លែងវ័យក្មេងរូបនេះមានសុខភាពល្អជាធម្មតា នឹង ឆាប់បានវិលត្រឡប់មកប្រឡូកក្នុងអាជីពកំប្លែងឡើងវិញ ។ គួរបញ្ជាក់ផងដែរតារាកំប្លែង វ៉ាន់ នីឡា បានសម្រាលកូនស្រីដ៏ស្រស់ស្អាតកាលពីថ្ងៃទី ១២ កន្លងទៅនៅមន្ទីរពេទ្យឯកជនល្បី ឈ្មោះមួយក្រោយពីនាងបានរៀបការកាលពីខែមីនាកន្លងទៅជាមួយស្វាមីដែលមានវ័យស្របាលៗគ្នាក្រោយពីពួកគេបានស្វែងយល់ចិត្តថ្លើមគ្នាមួយរយៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ 

 កូនស្រីដំបូងរបស់ វ៉ាន់ នីឡា មានមុខមាត់គួរឱ្យក្នាញ់ដែលនាង និងស្វាមីបានដាក់ឈ្មោះយ៉ាងពីរោះថា Mira ។ អ្វីដែលកត់សម្គាល់ ទោះនៅវ័យក្មេងក៏ពិតមែន តែគេសង្កេតឃើញស្វាមី វ៉ាន់ នីឡា ជួយមើលថែភរិយាដែលកំពុងសរសៃរខ្ចី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង កូនតូចបានយ៉ាងល្អផងដែរ ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post