
សិល្បៈ
ដ្បិតមានវ័យជ្រេបន្តិចមែន តែលោក សាវិន ហ្វីលីព ក៏ជាតារាសម្តែងដែលមានប្រជាប្រិយ ភាពម្នាក់ដែរ។ លោកលេចមុខនៅក្នុងការសម្តែងរឿង MV និងការឃោសនាផលិតផលមួយ ចំនួន។ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញតារាសម្តែងជើងចាស់រូបនេះប្រកាសមិនទទួលថតផ្សព្វផ្សាយផលិតផលគ្រឿងស្រ-វឹ-ង និងល្បែ-ង-ស៊ីស-ង។
ក្នុងចំណោមតារាល្បីៗលំដាប់ប្រទេសមិនតិចទេដែលបង្ហាញវត្តមានក្នុងនាមជាអ្នកតំណាងឱ្យផលិតផលគ្រឿងស្រ-វឹងហើយកន្លងមកតារាចម្រៀងមុខស្រស់ ពេជ្រ សូលីកា ក៏ធ្លាប់ទទួល រងការរិះ-គន់ពីសំណាក់មហាជនក្រោយនាងបានផ្សព្វផ្សាយគ្រឿងស្រ-វឹង។ក្នុងចំណោមសិល្ប ករការិនីជាច្រើនស្អេកស្កះភាគតិចបំផុតដែលមិនទទួលការងារប្រភេទនេះដែលកន្លងមកមានដូចជា ឌីជេ ណាណា និងតារាចម្រៀង នីកូ ជាដើម ។
អ្វីដែលកត់សម្គាល់ថ្មីៗនេះតារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព បានបង្ហោះសារដែល មានអត្ថន័យថា«ខ្ញុំមិនទទួលធ្វើជាទូតសុឆន្ទៈ(Brand Ambassador) ឱ្យក្រុមហ៊ុនល្បែ-ង និងស្រា-បៀរតាំងពីដើមរហូតមក»។ តារារូបនេះបានបន្ថែមទៀតថា «លុយអ្នកណាក៏ចង់បានដែរតែ បើខ្ញុំបានលុយហើយមានអ្នកស្លា-ប់ដោយសារខ្ញុំ… ចំពោះខ្ញុំគឺ No !»។
សារខ្លី តែបង្កប់អត្ថ ន័យរបស់តារាសម្តែង សាវិន ហ្វីលីព បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនលាន់មាត់ សរសើរចំពោះជំហររបស់លោកដោយម្នាក់ៗបានលើកឡើងថា«អរគុណដែលបានគិតគូរដល់ អ្នកដទៃ»ខ្លះទៀតថា«គាំទ្រនូវគំនិតរបស់អាយដល»ជាដើម។
គួររំឮកថាសាងស្នាដៃលេចធ្លោនៅលើវិស័យសិល្បៈជាច្រើនឆ្នាំលោក សាវិន ហ្វីលីព ត្រូវបាន គេចាត់ទុកជាសិល្បករដែលមានសមត្ថភាពទេពកោសល្យនៅក្នុងការសម្តែងមិនថាភាពយន្ត ភាគឬខ្នាតធំនោះទេ ហើយកន្លងមកលោកក៏ធ្លាប់បានចូលរួមសម្តែងជាផលិតករបរទេសនៅ ក្នុងរឿងល្បីៗមួយចំនួនផងដែរ ៕






