header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ដ្បិតមានស្វាមីនិងកូនទៅហើយក្តី តែសម្រស់របស់តារាសម្តែង គង់ ចាន់ស្រីមុំ នៅតែទាក់ ទាញមិនចាញ់តារាស្រករក្រោយឡើយ ។ យ៉ាងណាមិញថ្មីៗនេះអ្នកម៉ាក់ហាយសូររូបនេះ បានបង្អួតសម្រស់ជាមួយម៉ូដសម្លៀកបំពាក់សិ-ច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស៊ីបង្ហាញក្បាលពោះរាបស្មើឃើញហើយពិតជាទាក់ទាញដែលក្រមុំល្មមៗសុំចាញ់ ។

មិនមានអ្វីចំឡែកទេជារឿយៗ គង់ ចាន់ស្រីមុំ ត្រូវបានគេចាត់ទុកជាសិល្បការិនីដែលពូកែ លេងម៉ូដសម្លៀកបំពាក់រួមនឹងស្ទីលថតរូបប្លែកៗមិនចាញ់តារាប្រទេសជិតខាងនោះទេ។មហាជនខ្លះបានលើកឡើងថាបើមិនកាចមិនប្លែកមិនមែន គង់ ចាន់ស្រីមុំ ឡើយ ។ យ៉ាងណាមិញ ថ្មីៗនេះ គង់ ចាន់ស្រីមុំ បានសម្ញែងរាងជាមួយនឹងរ៉ូបពណ៌​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្របែកព្រៃបង្ហាញសាច់ក្បាល ពោះសខ្ចីរាបស្មើឃើញហើយមិនសរសើរមិនបាន។

ដោយសារតែសម្រស់នៅជះឆ្វាចមិនចាញ់តារាស្រករក្រោយនោះទើបធ្វើឱ្យ គង់ ចាន់ស្រីមុំ នៅតែមានទីផ្សារការងារសិល្បៈជាបន្តបន្ទាប់ទាំងការធ្វើពិធីការិនី ថតសម្អាងការហើយថ្មីៗ នេះអ្នកនាងទើបបញ្ចប់ការថតរឿងមួយដែលមានចំណងជើងថា«លួចស្រឡាញ់អ្នកដទៃ»។ នេះជាស្នាដៃថ្មីសម្រាប់អ្នកម៉ាក់ហាយសូរ គង់ ចាន់ស្រីមុំ ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ៅក្នុងឆ្នាំ ២០២២នេះដែល តាមរយៈរូបភាពខ្លះៗដែលអ្នកនាងបង្ហោះកន្លងមកនៅតែមានអ្នកគាំទ្រជាច្រើនទន្ទឹងចង់ឃើញ​​ការសម្តែងរបស់អ្នកនាងជាថ្មី ។

គង់ ចាន់ស្រីមុំ ធ្លាប់ជាតារាសម្តែងដែលមានប្រជាប្រិយភាពខ្ពស់កាលពីជាង ១០ឆ្នាំមុន តែ ក្រោយពីមានស្វាមីនិងកូនមកអ្នកនាងហាក់រយាលពីការងារសម្តែងដោយងាកមកពង្រឹង​ការ​ងា​​រ​ជំនួញវិញម្តង ប៉ុន្តែកាលពីអំឡុង ឆ្នាំ ២០២០ អ្នកនាងក៏បានថតរឿងមួយដោយសម្តែងជា​តួឯកជាមួយតារាសម្តែងរូបសង្ហាលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រីន ឃើញថាផ្ទុះខ្លាំងមិនធម្មតាឡើយ។

មានការលើកឡើងថាការវិលត្រឡប់មកថតរឿងរបស់ គង់ ចាន់ស្រីមុំ មិនមែនដើម្បីសន្សំ ប្រាក់កាក់ល្អិតនោះទេ តែជាការងារមួយដែលនាងមិនអាចបោះបង់ចោល។ កន្លងមកតារាស្រី រូបនេះធ្លាប់និយាយថាអ្នកនាងមិនសូវខ្វល់ខ្វាយពីតម្លៃខ្លួនទេសំខាន់ឱ្យតែសាច់រឿងល្អត្រូវចិត្ត។

គង់ ចាន់ស្រីមុំ ត្រូវបានគេចាត់ទុកជាសិល្បការិនីដែលមានជីវិតឡូយឆាយពោលនាងរស់ នៅវីឡាធំដែលមានតម្លៃរាប់សែនដុល្លារហើយការប្រើប្រាស់រថយន្តទៀតសោតសុទ្ធតែទំនើបៗជាច្រើនគ្រឿង ។ មិនតែប៉ុណ្ណោះអ្នកនាងក៏មានមុខជំនួញធំៗជាច្រើន ហើយអ្វី ដែលធ្វើឱ្យ​តា​រាស្រីរូបនេះកាន់តែមានក្តីសុខនោះគឺមានស្វាមីជាបុរសល្អស្រឡាញ់យកចិត្តទុកដាក់ផ្តល់​ភាព​កក់ក្តៅនឹងមើលខុសត្រូវសូម្បីតែការតុបតែងខ្លួនរបស់នាង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post