header ads

Sponsor

ខេត្តកណ្ដាល: រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន ណេសសិនណល់ បើកដោយល្បឿនលឿន ចុះស្ពានព្រែកតាមាក់ចាប់ហ្វ្រាំងមិនជាប់ បណ្ដាលឱ្យក្រឡាប់អូសមកបុកស្ត្រីម្នាក់កំពុងនៅលើម៉ូតូស្លា.ប់ នៅ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ 

នៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងម៉ាកFusoពាក់ស្លាក់លេខ ភ្នំពេញ 5A-0276 បើកបរចុះពីលើស្ពានព្រែកតាមាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បានជាន់ហ្វ្រាំងហើយក្រឡាប់អូសបុកជាមួយម៉ូតូមួយគ្រឿងម៉ាកម៉ាកPcx ដែលឈប់នៅមុខការ៉ាស់សាំងតេលា បណ្ដាលឲ្យស្ត្រីឈ្មោះ កាក់ សុខុន អាយុ៤៥ឆ្នាំ អង្គុយលើម៉ូតូស្លាប់នៅកន្លែងកើតហតុ។

 រថយន្តបង្ករម៉ាកFuso ពាក់ស្លាក់លេខ ភ្នំពេញ 5A-0276 ប្រភេទក្រឡុកស៊ីម៉ងត៍ (របស់ក្រុមហ៊ុន ណេសសិនណល់) បើកបរដោយឈ្មោះ អុីត ថាច ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។ចំណែកស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ កាក់ សុខុន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើកបរម៉ូតូម៉ាកPcx ពណ៌សពាក់ស្លាកលេខភ្នំពេញ1IU-0920។

មូលហេតុ៖ អ្នកបើកបររថយន្តបង្កហេតុខាងលើបើកបរក្នុងល្បឿនលឿនចុះពីលើស្ពានខ្វះការប្រុងប្រយ័ត្ន ។  ជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកតាមាក់ចុះវាស់វែងកន្លែងកើតហេតុនិងបានដកហូតសំភារៈទាំង០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post