សិល្បៈ
តាគល់មិនមែនជាបញ្ហាទេសម្លៀកបំពាក់ដែលមានម៉ូដស្អាតទាក់ទាញតែងជាទីប្រាថ្នាសម្រាប់មនុស្សមិត្តនារីទូទៅ ជាពិសេសបុគ្គលដែលមានឈ្មោះល្បី សំខាន់អ្នកសិល្បៈតែម្តង។ អ្វីដែលសំខាន់ពួកគេជឿជាក់លើរួបរាងរួមនឹងការផាត់មុខទៅតាមស្ទីលរៀងខ្លួនៗ ប៉ុន្តែក៏ជាបញ្ហាគឺអ្នកគាំទ្រតែងតែប្រៀបធៀប Idol ពួកគេ ពេលឃើញស្លៀកពាក់ជាន់គ្នា។ ជាក់ស្តែងថ្មីៗនេះគេបានឃើញតារាស្រីពីរដួងស្លៀកឈុតដូចគ្នា តែសម្រស់ផូរផង់មិនចាញ់គ្នាប៉ុន្មានទេ។
ថ្មីៗនេះសិល្បការិនីពីរដួងគឺស្រីស្អាត ហេង ចន្ថា ជាអតីត Miss Grand Cambodia 2016 និងអ្នកម៉ាក់ហាយ សូរ គង់ ចាន់ស្រីមុំ បានស្លៀកឈុតរ៉ូបដូចគ្នាដែលមានម៉ូដសិចស៊ីបង្ហាញរាងយ់ាងទាក់ទាញឃើញហើយ ពិតជាលាន់មាត់សរសើរពីសម្រស់របស់ពួកគេដូចគ្នា។
ជាមួយនឹងរូបរាងស្រឡូនស្អាតនិងទឹកមុខពោរពេញទៅដោយមន្តស្នេហ៍នោះស្រីស្អាត ហេង ចន្ថា មិនខ្លាចក្នុងការសម្ញែងរាងបង្អួតសម្រស់ក្នុងឈុតសិចស៊ី ឡើយ ។ យ់ាងណាមិញថ្មីៗនេះកញ្ញាបានស្លៀករ៉ូបខ្លីសាច់សារូស្តើងពណ៌បែតងស្រាលបង្ហាញក្បាលពោះ រាបស្មើយ៉ាងជឿជាក់ឃើញហើយពិតជាទាក់ទាញតែម្តង ។មានការសរសើរពីសំណាក់ហ្វេនៗថាមួយឈុត នេះហេង ចន្ថា ជះសម្រស់មិនធម្មតាទេ ។
ងាកមកអ្នកម៉ាក់ហាយសូ គង់ ចាន់ស្រីមុំ ឯណេះវិញក៏មិនអនប៉ុន្មានដែររាល់ម៉ូដសម្លៀកបំពាក់និងស្ទីលនៃការថតរូបរបស់អ្នកនាងម្តងៗចេញមកពិតជាប្លែកមិនដែលជាន់គ្នា ជាពិសេសត្រូវបានអ្នកលេងបណ្តាញសង្គមសរសើរថាមិនចាញ់តារាបរទេសប៉ុន្មានឡើយ ។
ក្នុងឈុតរ៉ូបតែមួយដូចគ្នាទៅនឹងស្រីស្អាត ហេង ចន្ថា ទោះបីមានកូនទៅហើយក្តី តែ គង់ ចាន់ស្រីមុំ នៅតែទាក់ទាញជាមួយនឹងការបញ្ចេញស្ទីលនៃការថតរូបបែបសិល្បៈប្លែកៗជាច្រើនឃើញហើយពិតជាមិនសរសើរមិនបាន។មានការលើកឡើងពីសំណាក់អ្នកគាំទ្រថាទោះបីស្រីស្អាត ហេង ចន្ថា និង គង់ ចាន់ស្រីមុំ ស្លៀកពាក់ជាន់គ្នាក្តី តែសម្រស់ពិតជាលេចធ្លោស្អាត និង ទាក់ទាញមួយបែបម្នាក់ ៕