
សិល្បៈ
មិនមែនជាពិធីការិនីលំដាប់ Grade A តែ រស់ សុធាវី ត្រូវបានគេចាត់ទុកជាពិធីការិនីដែលមាន ប្រជាប្រិយភាពនៅក្នុងទូរទស្សន៍ហង្សមាស។ អ្វីដែលចាប់អារម្មណ៍ប្រឡូកក្នុងសិល្បៈច្រើនឆ្នាំ រស់ សុធាវី កម្របង្ហាញសម្ភារៈទំនើបហាយសូរដូចមិត្តភក្តិណាស់ តែថ្មីៗនេះពិធីការិនីសម្បុរ ស្រអែមស្រស់រូបនេះបានបង្ហាញរថយន្តទំនើបថ្មីសន្លាងយកលាភជ័យមុនពិធីភ្ជុំធំមកដល់ ។
ជាមួយនឹងរូបភាពយ៉ាងស្រស់ស្អាតឈរជិតរថយន្តថ្មីចែសអ្នកនាង រស់ សុធាវី បានលើកឡើងថា«ធ្វើម៉េចបើព្រហ្មលិខិតកម្រិតឲ្យយើងជួបគ្នាទៅហើយមានតែព្រមទទួលទាំងញញឹម»។ ជាមួយនឹងការត្រេកអរចំពោះសមាជិកថ្មីរបស់ពិធីការិនី រស់ សុធាវី ក៏មានការលាន់មាត់ពីសំណាក់មិត្តភក្តិថាមិនមែនដូរស៊េរីរថយន្តទេគឺទិញបន្ថែមពិតជាមិនធម្មតាមែន ។
មិនមានអ្វីប្លែកទេព្រោះពិធិការិនី រស់ សុធាវី ត្រូវបានគេដឹងថាអ្នកនាងមានជីវិតរស់នៅឡូយឆាយមិនចាញ់តារាល្បីៗឡើយ គ្រាន់តែអ្នកនាងមិនចូលចិត្តសម្ញែងភាពហ៊ឺហាតាមបណ្តាញសង្គមប៉ុណ្ណោះ ។ យ៉ាងណាមិញកាលពីអំឡុងពាក់កណ្តាលឆ្នាំ ២០២១ រស់ សុធាវី ធ្លាប់បើកបង្ហាញផ្ទះវីឡាយ៉ាងធំស្កឹមស្កៃរបស់នាងដែលមិនទាន់សាងសង់រួចដែលមានការសន្និដ្ឋានថាចំណាយរាប់សែនដុល្លារឯណោះ។
ហាក់ខុសពីមិត្តរួមអាជីពនានាទោះរៀបការជាមួយស្វាមីជាអណិកជនរស់នៅប្រទេសបារាំងក្តី តែអ្នកនាង រស់ សុធាវី នៅតែបន្តរស់នៅស្រុកខ្មែរនឹងប្រកបការងារជាពិធីការិនី ដោយមិននឹកនាក្នុងការចាកចេញទៅរស់នៅតាមស្វាមីឯប្រទេសបារាំងនោះឡើយ ។ បើទោះពេលនេះអ្នកនាងមានកូនប្រុសស្រីដល់ទៅពីរនាក់ហើយក្តី ។ កន្លងមកធ្លាប់មានការបង្ហើបថាមូលហេតុ អ្នកនាង រស់ សុធាវី មិនចង់ចេញទៅរស់នៅតាមស្វាមីឯប្រទេសបារាំងដោយសារនៅក្នុងអាជីពពិធីការិនីរបស់អ្នកនាងកំពុងមានហាងឆេងខ្លាំងមិនថានៅតាមកម្មវិធីទូរទស្សន៍ហង្សមាស ឬ តាមកម្មវិធីមង្គលការឬក្រុមហ៊ុននានានោះទេ ។
អ្វីដែលគួរឱ្យសរសើរចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំពិធីការិនី រស់ សុធាវី មិនដែលមាន រឿងអាស្រូវម្តងណាឡើយ ។ បើនិយាយពីរូបសម្រស់និងការតុបតែងខ្លួនរបស់អ្នកនាងមើល ទៅមើលទៅពិតជាស្រស់ស្អាតនិងថ្លៃថ្នូរគួរឱ្យស្រឡាញ់ ៕













