header ads

Sponsor

សិល្បៈ

តាគល់

មុននេះបន្តិចតារាសម្តែងសាច់សខ្ចី សេង សុឃីម បានបង្ហោះវីដេអូយ៉ាងផ្អែមល្ហែមជាមួយ នាយ ចឺម ជាអតីតគូស្នេហ៍ដោយក្នុងនោះអ្នកមេម៉ាយកូនមួយរូបនេះបានហៅ នាយចឺម ជាប្តី យ៉ាងពេញមាត់ដែលធ្វើឱ្យមានការសង្ស័យថាអ្នកទាំងពីរជានាគ្នាវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាជិតមួយខែហើយដែលអ្នកនាង សេង សុឃីម បានប្រកាសចែកផ្លូវជាមួយ នាយចឺម ក្រោយពួកគេបានភ្ជាប់ស្នេហ៍ប្រមាណជិតមួយឆ្នាំ ។ អ្វីដែលកត់សម្គាល់ជារឿយៗ សេង សុឃីម តែងបង្ហាញភាពខូចចិត្តតាមរយៈការបញ្ចេញសារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅតាមបណ្តាញសង្គមហាក់បញ្ជាក់ថាអ្នកនាងមិនទាន់ដាច់អាល័យពីគូស្នេហ៍ នាយចឺម ។

បើ​ក្រឡេកមើល នាយចឺម វិញមិនខ្វល់ក្នុងការចេញមុខបកស្រាយអ្វីទេពោលបើទោះ​មាន​ការ​រិះគន់​ពីសំណាក់មហាជនក៏ដោយ។ផ្ទុយទៅវិញនាយ នៅតែ មានភាពរីករាយនឹងបន្តការចេញ​កើប​ប្រាក់នៅតាមកម្មវិធីប្រគំតន្រ្តីនានាយ៉ាងរីករាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

អ្វីដែលកត់សម្គាល់មុននេះបន្តិចអ្នកមេម៉ាយរូបស្រស់ សេង សុឃីម បានបង្ហោះវីដេអូ Vlog ប្រមាណជា៨ នាទីដែលជាសកម្មភាពរវាងអ្នកនាង និង នាយចឺម យ៉ាងផ្អែមល្ហែមដោយនាង​បានហៅ នាយចឺម ថាប្តីៗយ៉ាងពេញមាត់។ វីដេអូរបស់អ្នកនាង សេង សុឃីម បានធ្វើឱ្យ​អ្នក​លេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលនឹងលើកឡើងថាអ្នកទាំងពីរត្រូវគ្នាវិញហើយក៏មាន អ្នក​គាំទ្រមួយចំនួនទៀតបានសម្តែងការរីករាយនិងជូនពរថែមទៀតផង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ទោះបីជាយ៉ាងនេះក្តីតារាសម្តែង សេង សុឃីម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានចេញមុខបកស្រាយថានាង និងនាយ ចឺម មិនបានត្រូវគ្នាវិញទេ។នេះជាវីដេអូចាស់ហើយមូលហេតុដែលអ្នកនាងបង្ហោះវីដេអូផ្អែមល្ហែម​ដែ​ល​​ជា​សកម្មភាពរួមគ្នាជាមួយអតីតគូស្នេហ៍នាយចឺម​ ដោយសារស្តាយវីដេអូVlogដែលខំ​ថត​​​កន្លង​មក។ អ្វីដែលកត់សម្គាល់ក្រោយបែកផ្លូវជាមួយ នាយចឺម អ្នកនាង​ សេង សុឃីម កាន់តែមាន​សម្រស់ស្អាតដោយអ្នកនាងងាកមកចំណាយពេលហាត់ប្រាណាថែរក្សារាងហើយ​ការតែងខ្លួនទៀតសោតក៏សិចស៊ីមិនធម្មតាដែរ ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post