header ads

Sponsor

សិល្បៈ

តាគល់

មួយរយៈចុងក្រោយនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ឈិន ម៉ានិច្ច តែងបង្ហាញពី ភាពឡូយឆាយនៅក្នុងជីវភាពរស់នៅមិនថារថយន្ត ផ្ទះ ជាពិសេសគ្រឿងពេជ្រតែម្តង ។ យ៉ាង ណាមិញថ្មីៗនេះ ឈិន ម៉ានិច្ច បានព្រលយថានឹងមានសមាជិកថ្មីនៅក្នុងខែវិច្ឆិកាខាងមុខនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមជាអតីតម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង Cambodian Idol រដូវកាលទីពីរ ឈិន ម៉ានិច្ច ក៏ទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់មហាជនជាច្រើន បើទោះចុងក្រោយ នេះកញ្ញាមិនសូវមានបទចម្រៀងថ្មីៗនឹងផ្ទុះខ្លាំងក៏ដោយ។

អ្វីដែលចាប់អារម្មណ៍ក្រោយក្លាយ ជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសជីវភាពរស់នៅរបស់ ឈិន ម៉ានិច្ច ផ្លាស់ប្តូរ១៨០ ដីក្រេពោលកញ្ញាមានលទ្ធភាពទិញផ្ទះនៅបុរីវិមានភ្នំពេញ ធ្វើផ្ទះជូនអ្នកមានគុណយ៉ាងស្រស់ ស្អាតនៅឯស្រុកកំណើតហើយមួយរយៈមុនកញ្ញាក៏បានប្តូរមកជិះរថយន្តទំនើបម៉ាកហ្សីបយ៉ាងកាលីពទៀតផង។មិនតែប៉ុណ្ណោះថ្មីៗនេះ ឈិន ម៉ានិច្ច ថែមទាំងសម្ញែង គ្រឿងអលង្ការ​ពេជ្រ​ជា​ច្រើ​ន​នៅតាមបណ្តាញសង្គមថែមទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

អ្វីដែលកត់សម្គាល់ថ្មីៗនេះ ឈិន ម៉ានិច្ច បានបង្ហោះរូបភាពរួម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងសារខ្លីដែលមានអត្ថន័យ ថា«បានត្រឹមជា ម៉ាក់មីង ដ៏ Cute នឹងគួរឱ្យស្រលាញ់ម្នាក់កុំភ័យពេកពេលវេលាដើរទៅមុខ​រហូត​ទេកាដូពិសេសនឹងទទួលបានឆាប់ៗនេះ»។ ក្រៅពីព្រលយពាក្យបែបនេះតារាចម្រៀង ឈិន ម៉ានិច្ច បានបង្ហាញរូបភាពឈុតកៅអីឈើយ៉ាងស្រស់ស្អាតដោយនិយាយថា«ខែ១១ជួប គ្នាផ្ទះថ្មីអ្វីៗក៏ថ្មី»។

ការលើកឡើងរបស់ ឈិន ម៉ានិច្ច បានធ្វើឱ្យមិត្តភក្តិរួមអាជីពមានការលាន់ មាត់ថាស្ងាត់ៗ ឈិន ម៉ានិច្ច ហ៊ឺហាមិនធម្មតា ហើយខ្លះទៀតក៏បានសរសើរពីភាពជោគជ័យ របស់តារាចម្រៀងដែលមានប្រភពមកពីខេត្កកំពង់ស្ពឺនេះ ប៉ុន្តែក៏មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មហាជនខ្លះសង្ស័យថា ឈិន ម៉ានិច្ច អាចរង់ចាំទទួលកាដូពីសំណាក់មនុស្សពិសេសណាម្នាក់ក៏ថាបាន។

ស្របពេលជីវភាពកាន់តែឡូយឆាយគេសង្កេតឃើញម្ចាស់បទ«កូនកម្លោះអូនគ្រាន់តែជាមនុស្សធម្មតា» រូបនេះកាន់តែមានសម្រស់ស្អាតប្លែកជាងមុនដែលធ្វើឱ្យមិត្តភក្តិរួមអាជីពនិង​អ្នក​គាំទ្រលាន់មាត់សរសើរគ្រប់គ្នា ៕  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post