សិល្បៈ
តាគល់ក្រោយឃើញមហាជនអ្នកលេងបណ្តាញសង្គមដែលមានទាំងអ្នកសិល្បៈផងនោះបានដាក់បញ្ចូលបទចម្រៀង «ឃើញហើយស្អាតណាស់»ជាមួយនឹងការធ្វើតម្រាប់បែបលេងសើចហួសហេតុបានធ្វើឱ្យលោក ច័ន្ទ ដារ៉ាយុទ្ធ ដែលជាសាម៉ីខ្លួន ធ្វើឱ្យបទចម្រៀងនេះផ្ទុះបានបង្ហាញការហួសចិត្តនឹងបានដាក់មួយឃ្លាដែលស្តាប់ហើយពិតជាចត់បាយតែម្តង។
ជឿជាក់មហាជនជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក តិកតុក ពិតជាបានជ្រាបហើយថាមួយ រយៈចុងក្រោយនេះបទចម្រៀងដែលមានចំណងជើងថា«ឃើញហើយស្អាតណាស់»ឬបទ«មហាសណ្តំ»ដែលជាសំនៀងដើមរបស់តារាចម្រៀង ហ៊ឹម ស៊ីវន មានការផ្ទុះខ្លាំងក្រោយត្រូវអ្នកលក់អនឡាញរូបសង្ហាដែលមានឈ្មោះថា ច័ន្ទ ដារ៉ាយុទ្ធ ហៅ អូនស្អាត បានយកទៅដាក់បញ្ចូលជាមួយរូបភាពដ៏ស្រស់ស្អាតរួមនឹងសកម្មភាពនានារបស់លោក។
គេសង្កេតឃើញមានមហាជននិងបុគ្គលល្បីៗដែលមានដូចជាអ្នកសិល្បៈផងនោះបាននាំគ្នាបញ្ចូលបទចម្រៀងនេះដោយធ្វើកាយវិការតាមលោក ច័ន្ទ ដារ៉ាយុទ្ធ ។ ដោយឃើញកាយវិការខ្លះលេងសើចធម្មតា តែខ្លះបែបB-u-ll-y ឡកឡឺយចំពោះលោក ច័ន្ទ ដារ៉ាយុទ្ធ ។ក្នុងនោះ លោក ច័ន្ទ ដារ៉ាយុទ្ធ ក៏បាន សំណូមពរឱ្យអ្នកដែលធ្វើ តម្រាប់តាមដំណើរលោកលើសការពិត កុំធ្វើបែបនេះទៀតព្រោះមិនមែនជាការកំប្លែងទេ ផ្ទុយទៅវិញជាការចំអករូបកាយអ្នកដ៏ទៃហើយក៏អាចក្លាយជាការរើ-សអើ-ងទៅវិញ ។
ប៉ុន្តែយ៉ាងណាលោក ច័ន្ទ ដារ៉ាយុទ្ធ បានបន្ថែមយ៉ាងចាក់ដោតថាលោកមិនប្រកាន់ខឹងនឹងមនុស្សគ្មានការអប់រំទេ ព្រោះមានតារាល្អច្រើនណាស់ ស្អុយ តែប៉ុន្មានគ្រាប់ទេហើយជាទង្វើបុគ្គលទេ ព្រោះអ្នកខ្លះចេះតែច្រៀង ចេះតែសម្តែងឆ្កួត ក៏បានជាប់នាមជាតារា តែ តាមពិត នាមជាតារាបាន គឺជាគំរូសង្គម ត្រូវមានទាំងដុងសិល្បៈ និង សីលធម៌។
បែងចែកឱ្យដាច់ការលេងសើចការចំអក នឹងការរើ-សអើ-ង កុំឱ្យគេឱ្យនាម ថាជាមនុស្សថោ-ក និង ទា-បដោយសារមា-យា-ទខ្លួន។ក្នុងនោះអ្នកលក់អនឡាញដែលមានមុខមាត់ ស្រស់សង្ហាទាំងនោះបានផ្តាំទៅអ្នកគាំទ្រលោកថាកុំឱ្យជេ-រឬ ខឹ-ងសម្បារចំពោះអ្នកដែល B-ull-yចំពោះកាយវិការរបស់លោកលើសការពិតព្រោះលោកមិនចង់ឃើញខ្មែរឈ្លោះគ្នានោះទេ។
ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមខ្លះបានយល់ស្របអ្វីដែលលោក ច័ន្ទ ដារ៉ាយុទ្ធ លើក ឡើងថាព្រោះថាក្នុងនាមជាអ្នកសិល្បៈគូរធ្វើអ្វីដែលជាគំរូល្អព្រោះខ្លួនជាមនុស្សរបស់មហាជន មិនគួរមកលេងសើចបែបចំអកលើរូបអ្នកដទៃឡើយ ។ អ្នកលេងបណ្តាញសង្គមខ្លះទៀតក៏ បានសរសើរដល់អ្នកលក់អនឡាញរូបសង្ហាម្នាក់នេះដែលបានធ្វើឱ្យបទចម្រៀងដែលមានអាយុកាលជិត ២០ឆ្នាំទៅហើយផ្ទុះជាថ្មីម្តងទៀត ៕