សិល្បៈ
តាគល់មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីថ្មីៗនេះគេបានគូដណ្តឹងតារាចម្រៀង អ៊ីណូ តែងបង្ហាញ អារម្មណ៍ខូចចិត្តដូចបែកបាក់ស្នេហា ខណៈថ្មីៗនេះអ្នកទាំងពីរក៏លែងសូវបង្ហាញរូបភាពផ្អែម ល្ហែមនៅតាមបណ្តាញសង្គមដូចមុន ។
គេចាំបានថាតារាចម្រៀងពូកែតុបតែងខ្លួនប្លែកៗលោក អ៊ីណូ បានសម្រេចចិត្តភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរជាមួយស្រីស្អាតជាអ្នកនៅក្រៅចង្កោមសិល្បៈស្ថិតនៅខេត្តបន្ទាយមានជ័យ តែមិនប៉ុន្មានផងគូដណ្តឹងរបស់លោកក៏បានសម្រាលកូនប្រុសមួយដ៏គួរឱ្យស្រឡាញ់ដែលសព្វថ្ងៃមានវ័យជិតមួយខួបទៅហើយ។ខណៈមិនទាន់បានរៀបការផងក៏មានការសង្ស័យថាចំណងស្នេហ៍របស់ លោក អ៊ីណូ កំពុងប្រេះស្រាំព្រោះចុងក្រោយនេះគេមិនដែលឃើញលោក អ៊ីណូ ចែករំលែករូបភាពផ្អែមល្ហែមជាមួយគូដណ្តឹងដូចមុនឡើយ ។
ងាកមកគណនីយភរិយារបស់លោកឯណេះវិញក៏ដូចេ្នះដែរភាគច្រើនអ្នកនាងតែងបង្ហាញរូបភាពជាមួយកូនប្រុសជាទីស្រឡាញ់ប៉ុណ្ណោះមួយវិញទៀតអ្នកនាងតែងបង្ហាញអារម្មណ៍ដូច មានអ្នកទីបីចូលជ្រែតជ្រែកក្នុងគ្រួសារ ។
ជាក់ស្តែងថ្មីៗនេះអនាគតភរិយារបស់តារាចម្រៀង អ៊ីណូ បានបង្ហោះសារជាបន្តបន្ទាប់ដែលមានអត្ថន័យថា«ដើរយឺតមិនសំខាន់ សំខាន់កុំឈប់ដើរ បើអ្នកច្បាស់លាស់នឹងជីវិតគូត្រូវទទួលយកថាខ្លួនមិនមែនម្នាក់ឯងស្រលាញ់ត្រូវចេះឃុំគ្រង់ចិត្តឱ្យបានត្រជាក់ស្រលាញ់របស់មនុស្សម្នាក់ៗគឺវាខុសគ្នាខុសថាគេព្យាយាមនឹងរក្សាគ្រួសារតូចឱ្យមានសេចក្តីសុខនឹងអត់ធ្មត់រាល់បញ្ហាដែលកើតមានឡើងមិនចុះឡើងតាមអារម្មណ៍មិនធ្វើឱ្យខ្លួនឯងបាត់បង់សេចក្តីសុខក្នុងគ្រួសារកុំឱ្យនរណាម្នាក់អូសទាញអ្នកឱ្យត្រឡប់ទៅកន្លែងចាស់ដែលអ្នកធ្លាប់ត្រូវបាត់បង់ម្តងទៀតបានឱ្យសោះ។
គ្រួសារដែរមានសុភមង្គលនោះគឺផ្តើមចេញពីមេគ្រួសារដែរចេះមើលថែរនឹងរក្សាគ្រួសាររបស់ខ្លួនមិនឱ្យរងារមិនបោះបង់ទោះលើសខ្វះខឹងបែបណាក៏ដោយត្រូវតែនិយាយដោយការគិតពិចារណាយ៉ាងច្បាស់លាស់ដោយភាពទទួលខុសត្រូវពិត»។«ផ្កាក្នុងសួនឯងអត់ថែទេ បែជាទៅថែផ្កានៅតាមសាធារណៈ»
ជាមួយនឹងការបង្ហោះរបស់គូដណ្តឹងលោក អ៊ីណូ គេបានឃើញគណនីយហ្វេសប៊ុកកូនប្រុស របស់ដែលមានឈ្មោះថា ភាពរីណូតា ថាដា បានខមិនជូនពរថា«ម៉ាក់អូនស្អាតហើយរឹងមាំណាស់ជូនពរម៉ាក់ឆ្លងកាត់ផ្លូវមួយនេះឱ្យផុត ។
ស្របនឹងការលើកឡើងរបស់គូដណ្តឹងលោក អ៊ីណូ ថ្មីៗនេះគេចាប់អារម្មណ៍ចំពោះសារជូនពររបស់លោក ម៉ាដូណា ចំពោះតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក អ៊ីណូ ថា«Happy Birthday to មហាមិត្ត អ៊ីណូ សូមឱ្យជោគជ័យគ្រប់ភារកិច្ចនឹងសម្រេចគ្រប់ការងារ សំខាន់នឹងបានជួបស្នេហាពិតកុំឱ្យស្រីបោកស្នេហាទៀត»។ សាររបស់លោក ម៉ាដូណា កាន់តែបង្ហាញឱ្យឃើញថាចំណងស្នេហារបស់ អ៊ីណូ និងគូដណ្តឹងអាចនឹងប្រេះស្រាំ៕