
សង្គម
អ្នកមេម៉ាយសាច់ខ្ចី សេង សុឃីម នៅតែលើកឡើងថានាងនិងអតីតគូស្នហ៍ នាយចឺម មិនបាន ត្រូវគ្នាវិញទេ ហើយវីដេអូដែលនាងទើបបង្ហោះកាលពីពេលថ្មីៗនេះជាវីដេអូចាស់ប៉ុណ្ណោះ ។ អ្វីដែលកត់សម្គាល់ សេង សុឃីម ក៏បានទម្លាយពីរឿងផ្ទះវីឡាដែលនាង និងនាយចឺម បានទិញរួមគ្នាកាលនៅជាគូស្នេហ៍។
នៅតែមានការសង្ស័យពីសំណាក់មហាជនថារឿងរ៉ាវចែកផ្លូវគ្នារវាងអ្នកមេម៉ាយកូនមួយ សេង សុឃីម និង នាយចឺម ជាការសម្តែងខណៈនាយចឺម នៅតែរក្សាភាពស្ងប់ស្ងាត់មិនខ្វល់នឹងបក ស្រាយបើទោះ សេង សុឃីម ប្រកាសចែកផ្លូវក្តី ។
សេង សុឃីម បាននិយាយថាទំនាក់ទំនង រវាង នាង និង នាយចឺម ពិតជាបែកគ្នាពិតមែនហើយពេលនេះក្តីស្រឡាញ់ហាក់រសាយបន្តិចហើយនាងនៅតែនិយាយស្តីរកអតីតគូស្នេហ៍ នាយចឺម ជាធម្មតា ប៉ុន្តែអ្វីដែលធ្វើឱ្យនាងពិបាកចិត្តនោះគឺកូនប្រុសរបស់នាងដែលមិនមានឪពុកតាំងពីតូចនោះនៅតែយំរក នាយចឺម ខណៈគេយល់ច្រឡំថា នាយចឺម ជាឪពុកបង្កើត ។
មួយវិញទៀត សេង សុឃីម ក៏បានឱ្យដឹងថាចំពោះរឿងផ្ទះវីឡាដែលនាង និង នាយចឺម បានទិញរួមគ្នាកន្លងមកនោះមិនមានអ្វីជាបញ្ហាទេដោយសារកាលទិញនាងបានដាក់ឈ្មោះ ខ្លួនឯង ។ ក្រោយបែកពី នាយចឺម ទាំងមិនអស់ចិត្ត សេង សុឃីម ហាក់មានសកម្មភាពថ្មីៗ ជាច្រើនទាំងការថតបទចម្រៀង ស្ប៉តពាណិជ្ជកម្ម នឹងការចូលរួមនៅក្នុងកម្មវិធីនានា ។
កន្លងមក សេង សុឃីម ធ្លាប់ឆ្លើយតបជាមួយអ្នកគាំទ្រថាមូលហេតុកន្លងមកមិនសូវមានសកម្មភាពដោយសារនាងមិនហ៊ានទទួលខ្លាច នាយចឺម តែបច្ចុប្បន្នអូខេតែម្តង ។ មួយវិញទៀត សេង សុឃីម នៅតែបន្តថតបទចម្រៀងឱ្យផលិតកម្មសាន់ដេដដែលបើទោះចែកផ្លូវជាមួយ អតីតគូស្នេហ៍ក្តី ៕









