
សិល្បៈ
រយាលពីការងារសិល្បៈបន្តិចតារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ឆន សុវណ្ណរាជ បានចេញទៅលំហែរនៅប្រទេសប៉ែកអឺរ៉ុបដោយអះអាងថាជាការសាកថ្មឱ្យជីវីតរបស់លោកក្រោយពីប្រឹងប្រែងធ្វើការនឹងខកខានការចេញមកលំហែរនៅក្រៅប្រទេសជាច្រើនឆ្នាំដោយសារជំ.ងឺកូ.វី.ដ ១៩។ ក្នុងនោះក៏មានការសង្ស័យថាដំណើរកម្សាន្តជាលក្ខណៈឯកជនរបស់ លោក ឆន សុវណ្ណរាជ អាចរួមដំណើរជាមួយគូស្នេហ៍ទៀតផង។
តារាចម្រៀង ឆន សុវណ្ណរាជ ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលប្រើជីវិតហាយសូរមិន ធម្មតា ជាពិសេសការប្រើប្រាស់សម្ភារៈទំនើបនិងគ្រឿងអលង្ការពេជ្រដ៏មានតម្លៃនៅពេល លោកបង្ហាញវត្តមាននៅក្នុងកម្មវិធីផ្លូវការនានា។មិនមានអ្វីចម្លែកទេកន្លងមកតារាចម្រៀងរូបនេះក៏ធ្លាប់ចេញមកកម្សាន្តនៅប្រទេសបារាំងឆ្លងថ្ងៃកំណើត ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះលោកអាក់ខានការចេញមកក្រៅប្រទេសដោយសារជំងឺកូវីដ។សម្រាប់ឆ្នាំនេះលោកកាដូជូនខ្លួនឯងនៅក្នុងថ្ងៃខួបកំណើតដោយការចេញមកកម្សាន្តនៅប្រទេសបារាំង។
អ្វីដែលចាប់អារម្មណ៍នៅក្នុងពេលនេះលោក ឆន សុវណ្ណរាជ ក៏បានមកដល់ប្រទេសបារាំងដោយសុវត្ថិភាព តែលោកមិនទាន់បានដើរលំហែទេដោយសារអស់កម្លាំងនិងងងុយគេង ។ សម្រាប់ដំណើរកម្សាន្តលើកនេះលោក ឆន សុវណ្ណរាជ មិនបានប្រាប់ថាមករយៈពេលប៉ុន្មាន ថ្ងៃនឹងមកជាមួយមិត្តភក្តិប៉ុន្មាននាក់ឡើយ ប៉ុន្តែយ៉ាងណាអ្នកគាំទ្រជាច្រើនសង្ស័យថាតារា ចម្រៀងរូបនេះអាចនឹងដឹកដៃម្ចាស់ចិត្តមកសាងស្នេហ៍នៅប្រទេសបារាំងឆ្លងថ្ងៃកំណើតរួមគ្នាក៏ថាបានព្រោះកន្លងមកតារាចម្រៀងរូបនេះធ្លាប់ប្រាប់ថាលោកមានគូស្នេហ៍ហើយ។
លោក ឆន សុវណ្ណរាជ បានបញ្ចេញអារម្មណ៍ថា«សុំសាកថ្មឱ្យជីវិតសុំផ្អាកគិតរឿងដែលសោកសៅ ពេលនេះសុំធ្វើអ្វីដែលត្រូវឱ្យខ្លួនឯងបានសប្បាយចិត្តទៅកន្លែងខ្លួនឯងចង់ទៅចង់ញ៉ាំអ្វីមិនបាច់ខ្វល់គិតឱ្យតែបានសប្បាយចិត្តធ្វើដើម្បីខ្លួនឯង»។
មានការលាន់មាត់ពីសំណាក់ហ្វេនៗថាជីវិត Single របស់លោក ឆន សុវណ្ណរាជ ពិតជាឡូយ អស់ស្ទះតែម្តង ។ មិនមែនមានតែលោក ឆន សុវណ្ណរាជ ទេចុងក្រោយនេះគេសង្កេតឃើញ តារាជាច្រើនបានសម្រុកមកចាយជីវិតអភិជននៅប្រទេសបារាំងដែលមានដូចជាពិធីការិនី ណាសាឌី ស្រីពៅមុខឈើ តារាចម្រៀង សុខ ស្រីនាង តារាចម្រៀង វេហាស៍ និងតារាកំប្លែង កាឆយ ជាដើម ៕






