សង្គម
អាម៉ាប៉ាប៉ាញ៉ូសមិនត្រឹមជោគជ័យនៅក្នុងអាជីពសិល្បៈប៉ុណ្ណោះទេកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ មានជីវីតគ្រួសារពោរពេញទៅសុភមង្គលពោលអ្នក នាងទទួលបានការស្រឡាញ់ថ្នាក់ថ្នមនឹងយកចិត្តទុកដាក់ពីសំណាក់ស្វាមីគ្រប់ពេលវេលា។ អ្វីដែលចាប់អារម្មណ៍ប៉ុន្មានថ្ងៃមុនគេ បានឃើញ តារាចម្រៀង ឱក សុគន្ធកញ្ញា ជូនពរស្វាមីយ៉ាងផ្អែមល្ហែមនៅក្នុងថ្ងៃខួបកំណើតប៉ុន្តែនៅក្នុងថ្ងៃនេះមកស្តាប់ស្វាមីជូនពរអ្នកនាងវិញម្តងឃើញថាពិតជាជ្រាលជ្រៅ និងកក់ក្តៅជាខ្លាំង ។
ក្នុងពេលនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា រួមទាំងស្វាមីនិងកូនប្រុសកំពុងរីករាយនៅក្នុងដំណើរកម្សាន្តនៅប្រទេសអូស្រ្តាលីជាមួយអ្នកម្តាយ និង ប្អូនប្រុសដែលកំពុងស្នាក់នៅទីនោះ ។ អ្វីដែលចាប់អារម្មណ៍នៅក្នុងខែកញ្ញានេះគឺជាខែដែលពិសេសនៅក្នុងជីវិតប្តីប្រពន្ធ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ពោលគឺអ្នកទាំងពីរមានខួបកំណើតនៅក្នុងខែនេះដូចគ្នា ។
ជឿជាក់ថា ហ្វេន ហ្វេន ប្រាកដជាបានដឹងហើយ កាលពីប៉ុន្មានថ្ងៃមុនតារាចម្រៀង ឱក សុគន្ធកញ្ញា បានពោលពាក្យជូនពរដោយបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះស្វាមី ដោយ អ្នកនាងបានទម្លាយថាស្វាមីជាចំណែក ធ្វើឱ្យនាងរឹងមាំតស៊ូនៅក្នុងរឿងជាច្រើននៅក្នុងឆាកជីវិត។ ប៉ុន្តែបើងាកមកស្តាប់ការជូនពររបស់លោក អ៊ឹង សុខលី មកលើភរិយានៅក្នុង ថ្ងៃទី ១៤ជាថ្ងៃខួបកំណើតរបស់អ្នកនាង ឱក សុគន្ធកញ្ញា វិញឃើញថាពិតជាមានផ្អែមល្ហែម និងជ្រាលជ្រៅជាខ្លាំង ។
មិនត្រឹមជូនពរភរិយាជាទីស្រឡាញ់ប៉ុណ្ណោះទេលោក អ៊ឹង សុខលី ថែមទាំងសរសើរ ឱក សុគន្ធកញ្ញា ពេញៗមាត់ថា «ជា Super ម្តាយក្នុងផ្ទះផង ជា Super ភរិយាផង ជា Super កូនស្រីច្បងក្នុងផ្ទះផង ហើយក៏ជា Super star របស់អ្នកគាំទ្រជាច្រើន ។ ជីវិតមនុស្សតែងជួបបញ្ហា តែរាល់បញ្ហាគឺតែងតែមានវិធីដោះស្រាយ ។ បងសូមអរគុណរាល់រឿងកន្លងមក អូនជា strong mommy ទោះជារវល់យ៉ាងណា ក៏នៅតែផ្តល់ភាពកក់ក្តៅ ដល់កូន និងក្រុមគ្រួសារ។
រីករាយថ្ងៃខួបកំណើត កំពូលភរិយា និងមាតាដៃមួយរយរបស់បងជូនពរអូនមានសុខភាពល្អ សូមឲ្យរាល់បំណងប្រាថ្នារបស់អូនឲ្យបានសម្រេចគ្រប់យ៉ាង»។ជាមួយពាក្យពេចន៍ដ៏ផ្អែមល្ហែម របស់លោក អ៊ឹង សុខលី ក៏ទទួលការខមិនជូនពរដល់អ្នកនាង ឱក សុគន្ធកញ្ញា នៅក្នុងថ្ងៃ ខួបកំណើតពីសំណាក់មិត្តភក្តិក្នុងបណ្តាញសង្គមជាច្រើន ហើយអ្នកគាំទ្រខ្លះក៏លាន់មាត់ សរសើរដល់ជីវិតគូរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ថែមទៀត ។
បើតាមគម្រោង ឱក សុគន្ធកញ្ញា ទៅកម្សាន្តជួបជុំក្រុមគ្រួសារក៏ដូចជាឆ្លងពិធីខួបកំណើត របស់អ្នកនាងនៅប្រទេសអូស្រ្តាលីប្រមាណជាបីសប្តាហ៍ ប៉ុន្តែយ៉ាងណាមិនមានអ្វីចោទជា បញ្ហានោះទេព្រោះមុននឹងចាកចេញទៅអ្នកនាងបានបញ្ចប់ការងារនៅក្នុងស្រុកខ្មែរមិនថា កម្មវីធី The Voice Kids Cambodia ពោលអ្នកនាងបានថតចប់ជាច្រើនវគ្គរង់ចាំតែវគ្គឡាយសូ តែប៉ុណ្ណោះ ៕