header ads

Sponsor

កំពង់ស្ពឺ៖ ថ្ងៃទី ០៩ កញ្ញា ២០២២ វេលាម៉ោង១៧ និង ៣០ នា​ទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​នៅលើផ្លូវជាតិលេខ ៤ គីឡូម៉ែត្រ ៥៩-៦០​ ស្ថិត​នៅ​ចំណុចមុខភូមិកណ្ដាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡេីង​ដោយរថយន្ដ​០២គ្រឿ​ង​។ 

រថយន្តមួយគ្រឿងម៉ាក​ FUSO​ ពណ៌បៃតង ពាក់​ស្លាកលេខកំពង់ស្ពឺ 3A-1733 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខកំពង់ស្ពឺ​ 4A-0051 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងលិចទៅកើត មកដល់ចំណុចខាងលើ បានរេចង្កូតចូលចំណែកផ្លូវ​ម្ខាងទៀត​ ទៅបុករថយន្តមួយគ្រឿងម៉ាក​ HINO  ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3B-1087 (ដឹកធុងហ្គាស) បើកបរដោយឈ្មោះ ជ្រា ស្រ៊ា ភេទប្រុ​ស អាយុ ៤២ឆ្នាំ​ រស់នៅភូមិម្រាល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បើកបរបញ្រ្ចាសទិសគ្នា ។

តាមការបញ្ជាក់ពី​លោក​វរសេនីយ៍ទោ​ ពៅ​ នឿន​ អធិការ​នគរបាលស្រុក​ភ្នំស្រួច​ ទទួលបន្ទុក​ផ្នែក​​ ស​ណ្ដាប់​ធ្នាប់​ បានឱ្យដឹងបន្ថែមថា​ អ្នកបើកបរ​​រថយន្ត​ FUSO អាចជាងងុយគេងឬប្រេីប្រាស់ទូរស័ព្ទ​ដៃ​ទេីបបានជាមានស្នាមជាន់ហ្វ្រាំង​ មូលហេតុ​ វាក់និ​ងរថយន្ដនៅទិសបញ្រ្ចាសគ្នា​។ 

ករណីខាងលេី​នេះមិនបណ្ដាលឲ្យមានអ្នករបួសម​នុ​ស្សនោះនោះទេ​ គ្រាន់តែ​បង្កអោយមានការខូច​ខា​តរថយន្ដទាំង០២គ្រឿង​ធ្ងន់ធ្ងរ​  បច្ចុប្បន្ន​ជំនាញចរា​ចរណ៍​ស្រុកកំពុងសម្រួលចរាចរណ៍នៅគោលដៅកេីត​ហេតុនិងរកមធ្យោបាយរថយន្ដស្ទួច​ ដើម្បីយក​ទៅ​រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើ​ម្បីចាត់ការតាមនិតិវិធី៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post