
សង្គម
លោក ប៉ាន់ខែម ប៊ុនថន នាយករងខុដ្ឋកាល័យសម្តេចតេជោ នៅព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រាប់ទៅកាន់តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ថា «ដាំខ្ញេរត្រូវតែទទួលផលជាផ្លែខ្ញែរ ផ្លែខ្ញែរត្រូវតែរមាស់» ។
ការថ្លែងបាននេះក្រោយពី តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP លោក នី ចាន់ពិនិត្យ បានដាក់ពាក្យស្នើសុំទៅអាជ្ញាធរខេត្តសៀមរាប ឲ្យជួយអ.ន្តរា.គមន៍ និងចា.ត់វិ.ធា.នការចំពោះពលរដ្ឋដែលមកស្នាក់នៅក្នុងចំការរបស់លោកទាំង២ ក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ដោយពុំព្រមចាកចេញទៅវិញ។
លោក ប៉ាន់ខែម ប៊ុនថន បានថ្លែងសារមួយនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា៖
«នែ! អាប្អូនម្ចាស់ចំការម្រេចជើងភ្នំគូលែន ប្អូនឯងយកខ្ញែរទៅដាំពេញចំការម្រេច ឥលូវខ្ញែរចេញផ្លែឱ្យផល ភ័យខ្លាច ចង់ប្រើន-យោបាយ ខ្ចីដៃសមត្ថកិច្ច អាជ្ញាធរ រឺក្រុមការងារខ្ញុំឱ្យដក ឱ្យបោចជំនួស ទៅមិនរួចទេអាប្អូន ឯងអ្នកដាំឯងត្រូវបន្តទទួលផលកុំគេចវេស🤏ដាំខ្ញេរត្រូវតែទទួលផលជាផ្លែខ្ញែរ ផ្លែខ្ញែរត្រូវតែរមាស់»








