header ads

Sponsor

-នៅថ្ងៃអាទិត្យ១៥រោចខែ​ភទ្របទឆ្នាំខាលចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០២២​ សម​​ត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ដែលមានលោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាត​ ជា​ស្នងការ​ បានជម្រុញនិងដឹកនាំបញ្ជាដល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការ​ងារនគរបាល​ព្រ​ហ្មទ័ណ្ឌ​  និងក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាននាយកដ្ឋាននគរបាល​ព្រ​ហ្មទ័ណ្ឌ​ នៃអគ្គស្នងការដ្ឋាននគរបា​ល​ជាតិ​ និងសមត្ថកិច្ចនគរ​បាល​ អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង​ ស្រុកកំរៀង​ រួមសហការជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ​ និងដោ​យ​មានការសម្របសម្រួលលេីនីតិវិធី​ ពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃអយ្យ​ការ​អមសាលាដំបូងខេត្តបា​ត់​ដំបងផងនោះ​ បានធ្វេីការឃាត់​ខ្លួនបុរសម្នាក់ដែលជាជនសង័្សយក្នុងករណី​ សម្លា.ប់​ស្រ្តីម្នាក់ដាក់ក្នុងរថយន្តព្រូសPRIUSមួយគ្រឿងយកមកប្លុងចោលនៅក្រោយផ្សារភូពុយ​ស្ថិតនៅសង្កាត់អូរ​ចារ​ ក្រុង​បាត់ដំបង​ដែលបានប្រទះឃេី​ញ​​កាលពីថ្ងៃទី១៤​ ខែ​ កញ្ញាឆ្នាំ​២០​២២។ 

បុរសម្នាក់នោះឈ្មោះ​មាស​ ពេជ្របូរមីភេទប្រុស​ អា​យុ​២៨ឆ្នាំ​ បច្ចុប្បន្នរស់​នៅ​ភូមិភ្នំពេញថ្មី​ សង្កាត់ភ្នំពេញថ្មីខ័ណ្ឌសែនសុខ​  រាជធានីភ្នំពេញ​ មាន​មុខ​របរមិនពិត​ប្រាកដ។ 

សូមជម្រាបជូ​នថា​កាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២​០២២ មាន​រឿងហេតុភ្ញាក់ផ្អេីលមួយដោយសារគេបានប្រទះ​ឃើញស្ត្រីម្នាក់បានស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូស PRIUS ព៌ណទឹក ប្រាក់ ពាក់ស្លាក​លេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាង​ក្រោយបរិវេណផ្សារទំនើបភូពុ​យ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង។

តាមរយៈការស្រាវជ្រាវដែលបានធ្វេីឡេីងនៅថ្ងៃបន្ទាប់បានឱ្យដឹងថា​ ស្រ្តីជាជនរងគ្រោះមានឈ្មោះ ឌីម សោ​ភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង។ 
ស្រ្តីរូបនេះបានចាកចញពីផ្ទះជាមួយរថយន្តខាងលេី​ កាលពីថ្ងៃកាន់បិណ្ឌ​ទី១ គឺអំឡុងថ្ងៃ១១ខែ​កញ្ញា​ ឆ្នាំ​២០​២២​ ហេីយបាត់ការ​ទាក់ទងតាម​ទូរ​ស័ព្ទចាប់ពីថ្ងៃទី​១២ ខែ​ កញ្ញា​ឆ្នាំ​២០២២​ រហូតដល់ពេលប្រទះឃេីញរថយន្តនិងសាកសពតែ​ម្តង។ 

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនដៃដល់រូប​នេះបានសារភាពថា​ រូបគេពិតជាបានសម្លា.ប់ស្រ្តីជាជនរងគ្រោះខាងលេីប្រាកដមែន​ ដែលការ​សម្លា.ប់នេះប្រព្រឹត្តនៅក្នុងរថយន្ត​  បន្ទាប់ពីរូបគេនិងជនរងគ្រោះកេីតជម្លោះពាក្យសំដីជាមួយគ្នាក្នុងពេលរួមធ្វេីដំណេីរ​ដោយរថយន្ត​ ហេីយចំ​ណុ​ច​ប្រព្រឹត្តិនេះធ្វេីឡេីងនៅឯជាយរាជធានីភ្នំពេញ​ រួចបេីករថយន្តដឹកសពស្រ្តីរូប​នោះយកមកប្លុងចោលនៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង​នាអំ​ឡុ​ង​​ថ្ងៃទី១២​ ខែ​ កញ្ញា​ឆ្នាំ​២០២២​ រួចគេចខ្លួនបាត់​ រហូតដល់រសៀលថ្ងៃទី១៤​ ខែ​កញ្ញា​ឆ្នាំ​២០២២​ ទេីបគេប្រទះឃេីញសាកសពនៅក្នុងរថយន្តបន្ទាប់ពីមា​ន​ក្លិនស្អុយភាយចេញពីក្នុងរថ​យន្តនោះ។ 

ទោះជាយ៉ាងនេះក្តីជនសង័្សយខាងលេី​ បានត្រឹមតែឆ្លេីយប្រាប់សម្ថកិច្ចថា​រូបគេជ្រុលដៃរហូតធ្វេីឱ្យស្រ្តីរូប នេះស្លា.ប់ ក្នុងពេលដែលរូបគេប្រេី ហិង្សាទៅ​លេីស្ត្រីរូបនេះ​ ក្នុងខណៈកំពុងមានទំនាស់ពាក្យសំដីជាមួយគ្នា។

ពេលនេះសមត្ថកិច្ចនគរបាលកំពុងបន្តធ្វេីការស្រាវជ្រាវបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅអនុ​វត្តទោសតាមផ្លូវច្បាប់៕(ផែនការងារ/ព្រហ្មទ័ណ្ឌ​និងក្រុមការងារប្រតិកម្មរហ័ស)By kosal!@@@
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post