
សិល្បៈ
ក្រោយប្រកាសខ្លួនជាអ្នកម្តាយនៅលីវ អ្នកនាង គឹម លីហ្សា តែងទទួលបានការសរសើរពី សំណាក់អ្នកលេងបណ្តាញសង្គមថាកាន់តែស្រស់ស្អាតទាំងសម្រស់និងរូបរាងមិនចាញ់តារា វ័យក្មេងនោះទេ ។ ខណៈក្នុងហ្វេសប៊ុកថាខ្លួនជា Single Mom ពិតមែន តែការពិតជីវិតឯកជនប្តីប្រពន្ធអ្នកនាងនៅតែស្អិតរមួតជាធម្មតា។រហូតអ្នកដែលបានឃើញរូបភាពនេះលាន់មាត់ថា គឹម លីហ្សា ពូកែសម្តែងទាំងក្នុងរឿង និងជីវិតឯកជន ។
ស្របពេលការងារជំនួញកាន់តែជោគជ័យនឹងគ្រោងពង្រីកអាជីវកម្មជាបន្តបន្ទាប់នោះអ្នកនាង គឹម លីហ្សា បែរជាប្រកាសក្តែងតាមបណ្តាញសង្គមថានាងជា Single Mom ហើយទៅថ្ងៃ ក្រោយនាងនៅរស់នៅតែបីនាក់កូនតែប៉ុណ្ណោះ ដែលការប្រកាសរបស់អ្នកនាងក៏ត្រូវគេដឹងថាមិនមែនជាលើកដំបូងនោះដែរ ។
ក្នុងនោះក៏មានទាំងអ្នកផ្តល់កម្លាំងចិត្ត និង ហួសចិត្តពីសំ ណាក់អ្នកដែលដឹងរឿងដោយគិតថា គឹម លីហ្សា និយាយបែបនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍ ជាពិសេសជាយុត្តិសាស្រ្តទីផ្សារនៅក្នុងសម័យអនឡាញនេះតែម្តង ។
អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះអ្នកនាង គឹម លីហ្សា បានបង្ហាញរូបភាពយ៉ាងស្រស់ស្អាត ជាមួយរូបរាងតូចស្រឡូនដោយនិយាយថា«ដល់វ័យដែលត្រូវស្រឡាញ់ខ្លួនស្ងួនចំណីហើយ Single Mom » ប៉ុន្តែបើគេក្រឡេកមើលគណនីយហ្វេសប៊ុករបស់ស្វាមីអ្នកនាងនៅតែបន្ត ចែករំលែករូបភាពផ្អែមល្ហែមនៅក្នុងដំណើរកម្សាន្តយ៉ាងរ៉ូមែនទិកមួយជាមួយអ្នកនាង គឹម លី ហ្សា ដែលមើលទៅដូចជាគូស្នេហ៍ថ្មីថ្មោងតែម្តង ។
ជាមួយនឹងការហួសចិត្តចំពោះអ្នកនាង គឺម លីហ្សា ដែលសម្តែងធ្វើជាបែកគ្នាជាមួយស្វាមី ដើម្បីទីផ្សារជំនួញពីសំណាក់មហាជននោះក៏មានអ្នកខ្លះបានលាន់មាត់សរសើរដល់លោក គាវ វឌ្ឍី ជាស្វាមីរបស់អ្នកនាងដែលសុខចិត្តនៅស្ងៀម ខណៈភរិយាថាខ្លួននៅលីវបែបនេះ។ បើតាមប្រភពដែលស្និទ្ធជាមួយ គឹម លីហ្សា ក៏បានខ្សឹបថាក្រោយជំនួញក្នុងស្រុកជោគជ័យ គឹម លីហ្សា គ្រោងនឹងដកឃ្លាទៅប្រទេសអូស្រ្តាលីជាមួយស្វាមីមួយរយៈ ៕











