
សង្គម
បន្ទាប់ពីឃេីញការបង្ហោះនៅលើទំព័រហ្វេបុក អាខោនផ្សេងៗជាច្រើន ថាមានម៉ូតូម៉ាកស្គូបពីត្រូវបានគេយកមកប្លុងចោល រហូតខាងស្នងការនគរបាលខេត្តកណ្ដាល ចុះទៅភ្លាមទេីបដឹងការពិត។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ គណនីហ្វេបុកឈ្មោះ កូន ខ្លាតូច និងគណនីឈ្មោះ មហាគ្រួសារតាខ្មៅ បានបង្ហោះមានខ្លឹមសារថា «ដំណឹងសួររកម្ចាស់ម៉ូតូ មានបងប្អូនណាបាត់ម៉ូតូ scopy មកយកបានមានគេយកមកប្លុងចោលនៅដីចំការភូមិព្រែកស្នង ស្ពានលេខ១១ ស្រុកស្អាង ខេត្តកណ្តាល លេខទំនាក់ទំនង 092 496 699។»
ក្រោយពីទទួលបានព័ត៌មានថា មានម៉ូតូ០១គ្រឿង ម៉ាក Scoopy ពណ៌ស ពាក់ផ្លា។កលេខ ភ្នំពេញ 1HC.2993 បានយកទៅប្លុងចោលនៅគំនរចំបើងដីចំការមាត់ព្រែកស្តិតនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកសា្អង ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកស្អាង ចុះស្រាវជ្រាវករណីខាងលើជាបន្ទាន់។ ផ្អែកតាមការបំភ្លឺរបស់ម្ចាស់គណនីហ្វេបុកឈ្មោះ Tay Song បានប្រាប់មកសម្ថកិច្ចថា ម៉ូតូខាងលើមិនពាក់ព័ន្ធនឹងអំពើលួចទេ គឺម្ចាស់អស់សាំងជិះមិនរួចក៏អូសយកទៅលាក់នៅគំនរចំបើងដើម្បីកុំអោយគេឃើញ ខ្លាចគេលួចទៅយកបាត់។
បច្ចុប្បន្នម្ចាស់ម៉ូតូខាងលើយកម៉ូតូរបស់ខ្លួនមកផ្ទះវិញហើយ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ៕





