header ads

Sponsor

សិល្បៈ

តាគល់

មិនឱ្យហ្វេន ហ្វេនខកចិត្តពេលនេះតារាចម្រៀងពន្លកថ្មីលោក ថុល សុភិទិ បានចេញបទ ​ផ្ទាល់ខ្លួនដំបូងដែលមានចំណងជើងថា«ហេតុអ្វីយើងបែកគ្នា»។ អ្វីដែលចាប់អារម្មណ៍​បទច​ម្រៀងថ្មី របស់កម្លោះសង្ហារូបនេះក៏ជាស្នាដៃនិពន្ធរបស់តារាចម្រៀងមុខស្រទន់ ពេជ្រ សូលីកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផងដែរ ។

មិនខ្វល់ពីការផ្គូរផ្គងពីសំណាក់មហាជនលោក ថុល សុភិទិ ក៏ដូចជា ពេជ្រ សូលីកា នៅតែ បន្តសកម្មភាពរួមគ្នាជាធម្មតាដោយចុងក្រោយនេះពួកគេបានបង្ហាញវត្តមាននៅក្នុងការថត ស្ប៉តសម្អាងការជាបន្តបន្ទាប់ទៀតផង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះលោក ថុល សុភិទិ ទើបនឹងចេញបទចម្រៀងដំបូងស្វាគមន៍អ្នកគាំទ្រ ដែលមានចំណងជើងថា«ហេតុអ្វីយើង​បែក​គ្នា»ដែលបទនេះជាការច្រៀងតបជាមួយ ពេជ្រ សូលីកា ហើយក៏ជាស្នាដៃនិពន្ធដោយអ្នកនាង ពេជ្រ សូលីកា ទៀតផង ។ តបជាមួយការច្រៀងរបស់កម្លោះសង្ហា ថុល សុភិទិ  ពេជ្រ សូលីកា បានតបថា«ខ្ញុំក៏សួរគេក៏សួរហើយចុះអ្នកណាអ្នកឆ្លើយ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងបទចម្រៀងដំបូងរបស់លោក ថុល សុភិទិ ក៏ទទួលបានការពេញចិត្តពីសំណាក់ អ្នកគាំទ្រជាច្រើនដោយម្នាក់ៗបានសរសើរថាបទចម្រៀងមួយបទនេះពិតជាពីរោះណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយសំខាន់ជាស្នាដៃនិពន្ធរបស់ ម៉ាមី ពេជ្រ សូលីកា ទៀត ។

ក្នុងនោះក៏មាន​ការបង្ហើប​ថាក្រៅពីបទចម្រៀងមួយបទនេះ ថុល សុភិទិ ក៏ត្រៀមចេញបទថ្មីៗជាបន្តបន្ទាប់​នៅក្នុង​ផលិ​ត​កម្មហង្សមាសផងដែរ ។ មិនទទួលបានពានក្តី តែកម្លោះសង្ហាសម្បូរស្នាមសាក់រូបនេះ​កាន់​តែមាន ហាងឆេងដោយលោកបង្ហាញវត្តមាននៅតាមកម្មវិធីជាបន្តបន្ទាប់មិនចាញ់តារារៀម​ច្បងប៉ុន្មានឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post