
សិល្បៈ
អ្នកលេងបណ្តាញសង្គមជាពិសេសអ្នកគាំទ្រតារាចម្រៀងដែលជាអតីតម្ចាស់ជ័យលាភីនៅក្នុង កម្មវីធី Cambodian Idol រដូវកាលទីបីលោក គ្រី ថៃពៅ បានបង្ហាញអារម្មណ៍តក់ស្លុតក្រោយ ឃើញតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានប្តូរប្រូហ្វាលក៏ដូចជាខូវ័រក្នុ្ងហ្វេសប៊ុក សុទ្ធតែពណ៌ខ្មៅ ដែលបញ្ជាក់ថាលោកកំពុងមានទុក្ខធំ ។
ការប្តូររូបភាពមកជាពណ៌ខ្មៅរបស់លោក គ្រី ថៃពៅ បានធ្វើឱ្យមហាជនជាច្រើនមានការព្រួយបារម្ភជាខ្លាំងព្រោះក្នុងគ្រួសាររបស់លោកមិនមាននរណាមានបញ្ហា អ្វីឡើយ តែហេតុអ្វី លោកដាក់រូបបែបនេះ?ជាមួយគ្នានោះក៏មានការខមិនសួរនាំពីសំណាក់មិត្តភក្តិក្នុងបណ្តាញសង្គមក៏ដូចជាអ្នកគាំទ្រជាច្រើនចំពោះលោក គ្រី ថៃពៅ ដោយអ្នកខ្លះបានសួរថា «មានរឿងអ្វីអាយដល» ? «ខ្ញុំចាំលើកទឹកចិត្តបងគ្រប់ពេល» ។
មិនបានប៉ុន្មានម៉ោងផងតារាចម្រៀង គ្រី ថៃពៅ បានប្តូរ ប្រូហ្វាល និងខូវ័រមកជារូបភាពធម្មតាដោយរៀបរាប់ថា«សូមទោសដែលឱ្យ បងប្អូនមានការព្រួយបារម្ភ មានបញ្ហាខ្លះៗដែលចូលមកក្នុងជីវិតមនុស្សយើងម្នាក់ៗ រឿងខ្លះដោះស្រាយបាន រឿងខ្លះក៏ដោះស្រាយមិនបានខ្ញុំគ្រាន់តែមិនសប្បាយបន្តិចទេបន្តិចទៀតក៏ល្អប្រសើរវិញហើយ អគុណចំពោះការបារម្ភរបស់បងប្អូនជាទីគោរពស្រលាញ៉»។ការលើកឡើងរបស់លោក គ្រី ថៃពៅ បានធ្វើឱ្យប្រិយមិត្តដែលចូលចិត្តស្រឡាញ់លោកមានការធូរចិត្តនឹងបានផ្តល់កម្លាំងចិត្ត ដល់លោកគ្រប់គ្នា ។
ទោះមានឈ្មោះជាម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទីបីក៏ពិតមែន ប៉ុន្តែសន្ទុះនៃការគាំទ្ររបស់ លោក គ្រី ថៃពៅ នៅមានកម្រិត ជាពិសេសរយៈ ពេលជាច្រើនក្នុងផលិតកម្មហង្សមាសលោកហាក់មិនសូវមានបទចម្រៀងច្រើនប៉ុន្មានឡើយ ។ កន្លងមកលោក គ្រី ថៃពៅ ក៏ធ្លាប់ត្អូញត្អែរថាកំពុងរង់ចាំបទចម្រៀងថ្មីៗដើម្បីច្រៀងជូនអ្នកគាំទ្រ ៕







