
សិល្បៈ
ពេលនេះដែរ Miss Grand Cambodia ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងមានវត្តមាននៅប្រទេសឥៃ ណ្ឌូនេស៊ីដើម្បីចូលរួមដណ្តើមជ័យលាភីMiss Grand International 2022 ដែលនឹងប្រកួត ផ្តាច់ព្រ័ត្រនៅថ្ងៃទី២៥ តុលាខាងមុខនេះ។
អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នឹងពេញចិត្តនោះបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចាកចេញពីប្រទេសកម្ពុជាប្រកបដោយភាពជឿជាក់ មិនថារូបសម្រស់ សមត្ថភាព រួមទាំងការដើរម៉ូដជាដើម ។
ជាមួយគ្នានោះដែរអ្នកលេងបណ្តាញសង្គមជាច្រើនបានលាន់ មាត់សរសើររាល់ឈុតសម្លៀកបំពាក់ដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្លៀកសុទ្ធតែមានភាពស្រស់ ស្អាតនិងទាក់ទាញជាខ្លាំង ពោលតាំងពីឈុតចាកចេញពីក្នុងប្រទេសដែលកាន់តែរំលេចសម្រស់ Miss Grand Cambodia ២០២២រូបនេះឱ្យកាន់តែលេចធ្លោថែមមួយកម្រិតទៀត ។
ដ្បិតការប្រកួត Miss Grand Cambodia ២០២២ បញ្ចប់ទៅដោយឧបសគ្គខ្លះៗក្តី ប៉ុន្តែ មហាជនជាច្រើននៅតែផ្តល់កម្លាំងចិត្តដល់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ឱ្យទទួលបាន ជោគជ័យនៅក្នុងការប្រកួតនាពេលខាងមុខ ។ កន្លងមកទោះបីមិនទទួលជ័យលាភីក្តី តែពីរឆ្នាំជាប់គ្នានេះ Miss Grand Cambodiaបាននាំមកនូវលទ្ធផលគាប់ចិត្តមកជូនប្រទេសផងដែរ ៕









