header ads

Sponsor

សម្រាប់មិត្តយុវវ័យនិយមចូលចិត្តវិស័យចម្រៀង តិចណូឡូជី និងហ្គេម ប្រាកដជាបានស្គាល់លោក Raven Blaze ដែលបច្ចុប្បន្នភាគច្រើនគឺឃើញលោកចូលចិត្តធ្វើវីដេអូបែប reaction បទចម្រៀងល្បីៗជុំវិញពិភពលោកដើម្បីបង្ហោះលើបណ្តាញសង្គម។ តួយ៉ាង យើងទាំងអស់គ្នាធ្លាប់តែឃើញ Raven Blaze បង្ហាញពីភាពសប្បាយរីករាយ ប៉ុន្តែនៅពីក្រោយខ្នងតើលោកបានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ? ហើយតើក្តីស្រមៃបន្ទាប់របស់លោកចង់ក្លាយជាអ្វី?

តោះស្វែងយល់ពីរឿងរ៉ាវ MV ទីមួយនៃក្តីស្រមៃរបស់គាត់ ជាមួយនឹងចំណាប់អារម្មណ៍ពិតក្នុងនាមជា KOL ដែលនៅជាមួយ OPPO រយៈពេល 3ឆ្នាំមកនេះ ៖

«ចាប់តាំងពីបែកក្រុម Comedy Shot Viner ខ្ញុំមានគំនិតបង្កើតមាតិកាខ្លួនឯងនិងបង្កើតជា studio ផ្ទាល់ខ្លួនដែលកាលពីដំបូងឡើយគឺខ្ញុំចាប់ផ្តើមធ្វើពីអ្វីដែលខ្ញុំចូលចិត្តដូចជា cosplay, វិស័យតិចណូឡូជី និងហ្គេមជាដើម ប៉ុន្តែសម្រាប់មាតិកាដែលធ្វើច្រើនជាងគេពេលនោះគឺ vlog និង review ហើយដោយសារខ្ញុំធ្វើមាតិកាទាំងនេះទើបក្រុមហ៊ុន OPPO ចាប់អារម្មណ៍និងចុះកុងត្រា រហូតខ្ញុំក៏បានក្លាយជា KOL​ របស់ OPPO រហូតដល់បច្ចុប្បន្ននេះ ខ្ញុំពិតជាមានអារម្មណ៍ថារំភើបខ្លាំងមែនទែន។

ឥឡូវចូលដល់ MV ទីមួយរបស់ខ្ញុំដែលខ្ញុំបានប្រើទូរស័ព្ទ OPPO យកមកផលិតផ្ទាល់តែម្តង ហើយវាក៏ជាពេលវេលាដ៏ល្អមួយផងដែរ ដែលពេលនោះខ្ញុំគ្រាន់ជា content creator មែនប៉ុន្តែខ្ញុំមិនបានភ្លេចក្តីស្រមៃរបស់ខ្ញុំឡើយ ដែលក្តីស្រមៃរបស់ខ្ញុំគឺចង់ក្លាយជា Rapper និងក្លាយអ្នកចម្រៀងមួយរូប។ អំឡុងពេលនោះខ្ញុំក៏បានធ្វើវីដេអូមួយនិយាយអំពី OPPO Reno2 F ដោយយកទូរស័ព្ទនោះមក Record ចម្រៀង ហើយសម្រាប់ MV វិញក៏ខ្ញុំបានជ្រើសរើស OPPO Reno2 F មកថតផ្ទាល់ផងដែរ។ ពេលនោះបទពិសោធន៍ក្នុងការធ្វើចម្រៀងរបស់ខ្ញុំមិនច្រើនទេ ប៉ុន្តែខ្ញុំបានរៀនពី Youtube និងសិក្សាពីគេឯងខ្លះរហូតធ្វើឲ្យ MV នោះបានសម្រេច ហើយក៏មិននឹកស្មានខ្លួនឯងអាចធ្វើវាបានដែរ។

បន្ទាប់ពីចេញ MV នោះរួចមក អ្វីដែលធ្វើឲ្យខ្ញុំកាន់តែភ្ញាក់ផ្អើលគឺហ្វេនៗគាំទ្រខ្លាំងមែនទែន ដោយសារតែឃើញបែបនេះទើបខ្ញុំបន្តធ្វើវីដេអូចម្រៀងជាបន្តបន្ទាប់ ហើយសូម្បីតែអ្នកនៅប្រទេសកូរ៉េក៏បានគាំទ្រព្រមទាំង react មកលើវីដេអូរបស់ខ្ញុំដែរ ខ្ញុំពិតជារំភើបរកពាក្យថ្លែងមិនបានព្រោះថាខ្ញុំមិនដឹងថាការផលិតវីដេអូរបស់ខ្ញុំបានល្អឬអត់ទេ ប៉ុន្តែខ្ញុំបានព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពហើយ។ បន្ទាប់ពីពេលនោះមកខ្ញុំគិតថាខ្ញុំអាចជំនះវាបាន ហើយក៏គិតថាខ្លួនឯងមានទេពកោសល្យខាងចម្រៀងដែរ។

បន្ទាប់ពីទទួលបានការគាំទ្រលើវីដេអូចម្រៀងរួចមក អារម្មណ៍ពិសេសមួយទៀតគឺខ្ញុំបានទៅទទួលពានរង្វាន់ពីប្រទេសម៉ាឡេស៊ី គ្រាន់តែឡើងលើឆាកមានគេទះដៃអបអរសាទរ ព្រមទាំងមានការចូលរួមពីបណ្តាប្រទេសជិតខាង ធ្វើឲ្យខ្ញុំមានអារម្មណ៍ថារំភើបនិងមានមោទនភាពប្រៀបបានដូចកាលពីខ្ញុំទទួលបានផ្លាក 100K Subscriber ពី Youtube វាពិតជាពិសេសខ្លាំងមែនទែនសម្រាប់ខ្ញុំ។​

សរុបមកវិញ OPPO តែងតែឃើញពីគ្រប់ជំហានរបស់ខ្ញុំហើយ OPPO តែងតែនៅក្បែរខ្ញុំ ហើយខ្ញុំសន្យាថានឹងខិតខំធ្វើបទចម្រៀងថ្មីជាបន្តបន្ទាប់ទៅកាន់អ្នកគាំទ្ររបស់ខ្ញុំ ព្រោះខ្ញុំដឹងថាអ្នកទាំងអស់កំពុងរង់ចាំ។ ខ្ញុំជាហ្វេនរបស់ OPPO Reno8 ហើយខ្ញុំនឹងរង់ចាំអ្នកនៅក្នុងកម្មវិធី OPPO Reno SUPERFans Festival ។»

ចង់ដឹងថាកម្មវិធី «OPPO Reno SUPERFANS Festival» មានអ្វីពិសេសដល់អ្នកគាំទ្រ? កុំភ្លេចរង់ចាំតាមដានលើផេគហ្វ៊េសប៊ុក OPPO ទាំងអស់គ្នា។ សូមរំឮកថា នេះជាឆ្នាំទី6 ហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?

ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី15 តុលា 2022 OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ

បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និងទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។ ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន​ 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត ​ ចំនួន 10។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post