
សង្គម
បន្ទាប់ពីប្រតិបត្តិការរបស់នាយកដ្ឋានគយ ប.ង្ក្រាបម៉ូតូធំគេចពន្ធកាលពីព្រឹកថ្ងៃទី៨ តុលា បានពិនិត្យឃើញម៉ូតូជាង ១០០គ្រឿងមិនមានពន្ធត្រឹមត្រូវតាមច្បាប់ឡើយ ។ មហាជនលើបណ្ដាញសង្គមសម្ដែងការសាទរ ខណៈមួយចំនួនតូចក៏មានការប្រតិកម្មផងដែរ ។
ដោយក្នុងនោះមានគណនីមួយដែលមានឈ្មោះថា William Sathya បានលើកឡើងថា «អរគុណសម្រាប់ការជាន់ពន្លិចវិស័យម៉ូតូនៅកម្ពុជា» ដែលសារមួយនេះហើយបង្កឱ្យកាន់តែមានការរិះគន់។ មិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២២ គណនីដដែលបានកាត់តរូបភាពខ្លួនទៅដាក់ជារូបសម្ដេចព្រះមហាឃោសានន្ទ ដែលរឹតតែធ្វើឱ្យផ្ទុះប្រតិកម្ម។
ទង្វើទាំងនេះ ត្រូវបានមហាជនក្នុងបណ្តាញសង្គមចាត់ទុកថាជាការប្រ-មា-ថដល់ព្រះ-ពុ-ទ្ធសា-សនា និង ប្រ-មា-ថដល់អង្គសម្ដេចព្រះមហាឃោសានន្ទ ដែលពេញ ១ ព្រះជន្មព្រះអង្គ លោកលះ-ប-ង់ព្រះវរកាយ ដើម្បីព្រះពុ-ទ្ធសាសនា និង សុខសន្តិភាពនៃជាតិកម្ពុជា។
ក្រោយទទួលបានការរិះគន់ខ្លាំងពេក ស្រាប់តែគណនីខាងលើនេះបានចេញសារមួយសុំទោសដោយលើកឡើងថា៖ «ខ្ញុំសូមចេញមុខសុំទោ.សមហាជនយ៉ាងធំដែលនិយាយប៉ះ.ពា.ល់ដល់សាស.នា ប៉ុន្តែក្នុងរូបនេះខ្ញុំមិនមានចេតនាអ្វីក្នុងការមើលងា.យដល់សាសនាយើងឡើយ ព្រោះខ្ញុំស្រលាញ់សាសនាព្រះ.ពុ.ទ្ធខ្លាំងណាស់»
ក្រោយឃើញសារនេះ លោកសុវណ្ណរិទ្ធីបានលើកឡើងយ៉ាងខ្លីថា៖ «បើសិនជាប្អូនមានការគោរពចំពោះព្រះ.ពុ.ទ្ធសាសនាពិតប្រាកដមែន មិនមែនប្អូនលើកយកព្រះពុ.ទ្ធសាសនាមកធ្វើជារឿងលេងសើចក្នុងបណ្ដាញសង្គមបែបនេះទេ»៕








