
សិល្បៈ
ពិតជាអធិកអធមជាខ្លាំងពិធីស្លាដកកន្សែងរបស់ ស្រីនា និងលោក ហេង សុខវិសាល បានរៀបចំឡើងនៅក្នុងថ្ងៃទី ០៩នេះដោយកម្មវិធីប្រព្រឹត្តទៅចាប់តាំងពីម៉ោង២រសៀលរហូត ដល់យប់នៅ ឌឺព្រីមៀរសែនសុខ អាគារ D។
អ្វីដែលកត់សម្គាល់ពិធីរបស់អ្នកទាំងពីរបានរៀប ចំយ៉ាងអធិកអធមនិងប្រណិតភាពជាខ្លាំងធ្វើឱ្យហ្វេន ហ្វេន ក៏ដូចជាអ្នកលេងបណ្តាញសង្គម មានការលាន់មាត់គ្រប់គ្នា ។ខ្លះលើកឡើងថានេះជាគូស្នេហ៍ដំបូងដែលភ្ជាប់ពាក្យផ្អើលពេញ បណ្តាញសង្គម។
ដោយសារតែភាពវ័យឆ្លាតជាចំបងនោះបានធ្វើឱ្យ ជា ស្រីនា ក្លាយទៅជា Youtuber ដែល កេរ្តិៗឈ្មោះកញ្ញាល្បីល្បាញមិនចាញ់តារាអាជីពនោះទេ ។យ៉ាងណាមិញស្ងាត់ៗស្រីស្អាត រូបនេះបានភ្ជាប់ពាក្យជាមួយបុរសសង្ហាកូនកាត់ចិន ហេង សុខវិសាល ក្រោយពីពួកគេបាន រួមការងារយ៉ាងស្និទ្ធស្នាលជាច្រើនឆ្នាំកន្លងមក ។
ការភ្ជាប់ស្នេហ៍របស់អ្នកទាំងពីរក៏ទទួលបាន ការលាន់មាត់សរសើរនិងជូនពរពីសំណាក់អ្នកលេងបណ្តាញសង្គមនិង ហ្វេនៗជាច្រើនថាជាដៃគូដែលស័ក្តិសមទាំងព្រមតែម្តង ។
ក្នុងឈុតកូនកម្លោះ ក្រមុំ ជា ស្រីនា និងលោក ហេង សុខវិសាល ពិតជាស្រស់ស្អាតជាខ្លាំង ហើយបើក្រឡេកមើលទិដ្ឋភាពនៅក្នុងពិធីក៏មានការតុបតែងយ៉ាងប្រណិតផងដែរ ។ មិនមាន អ្វីប្លែកទេព្រោះថា ស្រីនា ជាកូនស្រីច្បងរបស់ ម្ចាស់ហាងកាត់ដេរ និងសម្អាងការប្រណិតនារី ទៅហើយ ។
អ្វីដែលកត់សម្គាល់ពិធីភ្ជាប់ពាក្យរបស់ ស្រីនា ចាប់ផ្តើមតាំងពីម៉ោងពីររសៀល ដែលមានដូចជាកម្មវិធី ហែរជំនូន និយាយជើងការពិសាស្លា បំពាក់ចិញ្ជៀន ថតរូបអនុស្សាវរីយ៍ ពិសារអាហារ និងរាំលេងជាដើម ។ មានការលើកឡើងថាតាមការរៀបចំ និងទិដ្ឋភាពនៅក្នុងពិធីពិសាស្លាដក់កន្សែងរបស់ ស្រីនា និងលោក ហេង សុខវិសាល ពិតជាចំណាយមិនរាបសែនដុល្លារឯណោះ ៕
























