
សិល្បៈ
រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុត ដែលតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសេដ្ឋកិច្ចធំបំផុត នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៧ និង០០នាទីព្រឹក បានដំណើរការសាកល្បងហើយ ដោយដំណើរការសាកល្បងនេះ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ។
ផ្លូវនេះមានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក ផ្លូវ ជាតិ លេខ ៤ ចំនួន ៦កន្លែង មាន កន្លែង ឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែង ផងដែរ។
ក្នុងពេលដំណើរការនេះ ក៏ឃើញមានបងប្អូនមួយចំនួនតូចបានល្មើ.សក្នុងការចរាចរ តែយ៉ាងណាក៏មានការសម្រួលពីនគរបាលជំនាញផងដែរ អ្វីដែលភ្ញាក់ផ្អើលនេះគឺ មានរថយន្ត Tundra មួយគ្រឿងបានផ្ទុ-ះកង់ក្រោយកំពុងបើកក្នុងល្បឿន១២០គីឡូម៉ែត្រ តែសំណាងមិនបណ្ដាលឱ្យមានគ្រោះ-ថ្នា-ក់អ្វីនោះឡើយ។
តាមរយៈអាខោនហ្វេបុកមួយដែលមានឈ្មោះថា សុីង រ៉ាមី បានឱ្យដឹងថា៖ «ជិះសុខៗក៏ស្រាប់តែផ្ទុ-ះកង់ក្រោយ ស្របពេលឡានកំពុងរត់ល្បឿន120 សំណាងខ្លាំងណាស់ដែលមិនមានគ្រោ-ះថ្នា,ក់អ្វី ដល់គ្រួសារខ្ញុំ សុខសប្បាយទាំងអស់គ្នា ផ្លូវល្បឿនលឿន។» ក្រោយឃើញហេតុការណ៍បែបនេះមានអ្នកឆ្ងល់យ៉ាងខ្លាំង ចំពោះមូលហេតុអ្វីដែលនាំឱ្យកើតឡើងបែបនេះ។
ក្រោយពីពិនិត្យមើលអស់ទៅ ម្ចាស់អាខោនដដែលបានបន្ថែមឱ្យដឹងផងដែរអំពីមូលហេតុ ដោយលោកបានឱ្យដឹងថា៖ «ពេលខ្ញុំពិនិត្យមើលសំបកកង់ម្តងទៀតឃើញមុ-តដែក នេះហើយជាមូលហេតុនាំអោយផ្ទុ-ះកង់ »៕










