
សិល្បៈ
ធ្មេចបើកៗពិធីការិនីសម្បូរវោហាស៍អ្នកនាង កែវ ចាន់និមល ពពោះត្រៀមនឹងទទួលសមាជិកថ្មីជាកូនប្រុសទីពីរនៅក្នុងរយៈពេលពីរខែទៀត ។ ខណៈជិត សម្រាល ពិធីការិនីរូបស្រស់ម្នាក់នេះបានថតរូបជុំគ្នាជាលក្ខណៈគ្រួសារយ៉ាងសុភាពនិងថ្លៃថ្នូរដែលធ្វើឱ្យមហាជនជាអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា ។
នៅតែពីរខែទៀតសម្រាលកូនក្តី តែសម្រស់នឹងរូបរាងមិនប្រែប្រួលប៉ុន្មានឡើយ ជាពិសេសផ្ទៃពោះរបស់ កែវ ចាន់និមល មើលទៅមិនខ្ទាតធំនោះទេ ។ នៅតែមានការសរសើរពីរូបសម្រស់របស់អ្នកម្តាយរូបនេះពីសំណាក់ ហ្វេន ហ្វេន តែពិធីការិនីប្រចាំទូរទស្សន៍ហង្សមាសបាន បញ្ជាក់ថាមូលហេតុផ្ទៃពោះរបស់អ្នកនាងមិនខ្ទាតធំខ្លាំងដោយសារអ្នកនាងមិនសូវទទួលទានរបស់ផ្អែមច្រើន ។ ទោះធ្លាប់មានកូនស្រីច្បងដែលមានវ័យ ១២ឆ្នាំទៅហើយក្តី ប៉ុន្តែ កែវ ចាន់ និមល នៅតែមានអារម្មណ៍រំភើប ខណៈជិតបានឃើញមុខកូនប្រុសទីពីរ ។
យ៉ាងណាមិញថ្មីៗនេះ កែវ ចាន់និមល បានថតរូបភាពជុំគ្រួសារដើម្បីស្វាមគមន៏សមាជិកថ្មី ប៉ុន្តែខុសប្លែកពីសិល្បការិនីដទៃ កែវ ចាន់និមល បានជ្រើសយកការ ស្លៀករ៉ូបពណ៌សយ៉ាងសុភាពនិងថ្លៃថ្នូរ តែមើលទៅពិតជាស្រស់ស្អាតទាំង គ្រួសារតែម្តង ។
ជាមួយនឹងរូបភាពដ៏ មានក្តីសុខនេះ កែវ ចាន់និមល បានភ្ជាប់ជាមួយសារដែលមានអត្ថន័យថា«រីករាយខែថ្មីពេលវេលាពិតជាលឿនមែន សល់តែ២ខែទៀតគ្រួសារយើងនឹងទទួលបានសមាជិកថ្មីបន្ថែមជួបគ្នាឆាប់ៗប្រុសពៅ ចេស្តា»។
មានការជូនពរពីសំណាក់មិត្តភក្តិក្នុងបណ្តាញសង្គមដល់អ្នកនាង កែវ ចាន់និមល ឱ្យមាន សុខភាពល្អទាំងម្តាយ និងទារកក្នុងផ្ទៃ ជាពិសេសក៏មានការសរសើរថាអ្នកនាង ពិតជាពូកែ ដាក់ឈ្មោះកូនប្រុសមែនពីរោះហើយមានអត្ថន័យថែមទៀត ។ ដោយសារតែសុខភាព ក៏ដូចជារូបសម្រស់នៅតែអំណោយផលដូច្នេះ កែវ ចាន់និមល នៅតែបន្តលេចមុខនៅតាមកម្មវិធី នានាជាធម្មតា ៕









