
សិល្បៈ
ក្រោយភ្ជាប់ស្នេហ៍ជាមួយគ្នាមួយរយៈពេលនេះតារាសម្តែងសាច់ដុំធំលោក ជា លាងឈែ បានបង្ហាញភាពច្បាស់លាស់ដោយការដឹកដៃគូស្នេហ៍ជាតារាម៉ូដែល រូបស្រស់ភ្ជាប់ពាក្យស្ងាត់ៗកាលពីថ្ងៃទី ១១ កន្លងទៅថ្មីៗនេះ។ ប៉ុន្តែយ៉ាងណា ពិធីភ្ជាប់ពាក្យរបស់គូស្នេហ៍មួយគូនេះហាក់មិនបានបើកចំហបង្ហាញដល់អ្នកគាំទ្រឡើយ ។
លោក ជា លាងឈែ ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលមានរូបសម្បត្តិ ស្រស់សង្ហានិងសាច់ដុំធំៗជាទីពេញចិត្តសម្រាប់នារីៗ ។ លោក ជា លាងឈែ តែងបង្ហាញវត្តមាននៅក្នុងខ្សែរឿង ក្នុងតំណែងជាតួឯកនិងស្ប៉តពាណិជ្ជកម្មជាច្រើន ។ ស្របប្រជាប្រិយភាពកំពុងរីកទូលាយលោក ជា លាងឈែ ចាប់ផ្តើមបង្ហាញភាពស្និទ្ធស្នាលជាមួយតារាម៉ូដែល នួន ណត្ថិយា ដែលមានការ សរសើរថាអ្នកទាំងពីរពិតជាដៃគូដែលស័ក្តិសមស្រីស្រស់ប្រុសសង្ហា។
បង្ហាញភាពផ្អែមល្ហែមមិនប៉ុន្មានលោក ជា លាងឈែ បានបង្ហាញ ភាពច្បាស់លាស់ដោយការដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យតាមប្រពៃណីខ្មែរកាលពីថ្ងៃទី ១១ ម្សិលមិញ ។
អ្វីដែលចាប់អារម្មណ៍រូបភាពភ្ជាប់ពាក្យរបស់តារាសម្តែងសាច់ដុំធំៗរូបនេះហាក់មិនបើកចំហឡើយ ពោលមានតែ ញឹម ចាន់ថន ម្នាក់ប៉ុណ្ណាះដែលបានទម្លាយ រូបភាពភ្ជាប់ពាក្យរបស់លោក ។ ទោះជាយ៉ាងនេះក្តីក៏មានការជូនពរពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើនចំពោះការបញ្ចប់ភាពនៅលីវរបស់តារាសម្តែង ជា លាងឈែ និងតារាម៉ូដែលរូបស្រស់ នួន ណាត្ថិយា៕










