header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

សម្រាប់ពិធីបុណ្យខួបគម្រប់មូយឆ្នាំរបស់លោកឪពុកតារាចម្រៀង ករុណា ពេជ្រ បានរៀបចំយ៉ាងអធិកអធមដោយមានការអញ្ជើញភ្ញៀវជាមិត្តភក្តិក្នុង និងក្រៅសិល្បៈប្រមាណជា១០០០នាក់ឯណោះ។ អ្វីដែលធ្វើឱ្យមហាជនមាន ការភ្ញាក់ផ្អើលនោះលោក ករុណា ពេជ្រ បានចំណាយប្រាក់ប្រមាណជា៥ម៉ឺន ដុល្លារសម្រាប់ពិធីបុណ្យមួយនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់លោកឪពុក ករុណា​ ពេជ្រ បានប្រព្រឹត្តយ៉ាង រលូនកាលពីថ្ងៃទី ១៣ ម្សិលមិញនេះនឹងបញ្ចប់នៅថ្ងៃទី ១៤ ព្រឹកនេះតែម្តង ។ ថ្វីដ្បិតជាពិធីបុណ្យខួបលោកឪពុកក៏ពិតមែន តែពិធីនេះមានការរៀបចំយ៉ាងធំ​សម្បើម ជាមួយនឹងការរៀបចំតុបតែងលំអរទៅដោយផ្កាភ្ញីយ៉ាងប្រណិតដែល​កាន់​តែធ្វើឱ្យពិធីមួយនេះអស្ចារ្យនឹងអធិកអធមថែមទៀត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីមួយនេះដែរ​លោក ករុ ណា ពេជ្រ បានចំណាយប្រាក់រហូតដល់ទៅ ៥ម៉ឺនដុល្លារឯណោះ​នឹងមានការ​អញ្ជើញភ្ញៀវជាអ្នកក្នុងនិងក្រៅសិល្បៈប្រមាណជា១០០០នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចូល​រួម។

ដោយសារលោក ករុណា កម្រនឹងបាត់មុខនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិក្នុង សិល្បៈនោះទើបកម្មវិធីបុណ្យខួបលោកឪពុករបស់លោកទទួលបានការចូលរួមពីសំណាក់អ្នកសិល្បៈល្បីៗថ្មីចាស់ជាច្រើនរូបដែលធ្វើឱ្យលោក ករុណា ពេជ្រ មានការរំភើបជាខ្លាំង ។ ក្នុងនោះក៏មានការសរសើរពីសំណាក់មហាជនដល់ ភាពកត្តញ្ញូរបស់តារា ចម្រៀង ករុណា ពេជ្រ តាំងពីលោកឪពុកនៅរស់រហូត​ដល់ទទួលម-រណ-ភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏នៅតែបំពេញតួនាទីជាកូនប្រុសដ៏ល្អថែមទៀត ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post