
សិល្បៈ
ដ្បិតបែកពី នាយចឺម មួយរយៈទៅហើយក្តី តែតារាសម្តែងសាច់សខ្ចី សេង សុឃីម ហាក់មិនទាន់ដាច់អាល័យពីអតីតគូស្នេហ៍នោះទេ ។ យ៉ាងណាមិញ គ្រាន់តែ នាយចឺម បង្ហាញរូបកៀកកើយជាមួយអតីតគូស្នេហ៍ដែលមានដូចជា ស្រីលិ និង អូន ហ្វា ភ្លាម ស្រីស្អាត សេង សុឃីម បោះសម្តីបែបនេះភ្លែតតែម្តង។
ក្រៅពីមានឈ្មោះជាតារាចម្រៀងដែលមានប្រជាប្រិយភាពនៅក្នុងផលិតកម្មសាន់ដេ នាយចឺម ក៏មានឈ្មោះជាបុរសសម្បូរមន្តស្នេហ៍ព្រោះវ័យទើបតែជាង ២០ឆ្នាំប៉ុណ្ណាះ តែលោកមានគូស្នេហ៍នឹងបានបែកបាក់គ្នាជាបន្តបន្ទាប់ដល់ទៅ បួនដងឯណោះ ។ មានបុរសមិនតិចទេសរសើរសំណាង នាយចឺម ដោយដាក់ងារថាបុរសមានសំណាង ។ ទោះដឹងថា នាយចឺម ជាបុរសមានមន្តស្នេហ៍ក្តី តែក្រោយពីបែកពី នាយចឺម មក សេង សុឃីម នៅតែកាត់ចិត្តមិនដាច់នឹកដល់អនុស្សាវរីយ៍ដែលធ្លាប់សាងរួមគ្នាកន្លងមក ។
យ៉ាងណាមិញថ្មីៗនេះ នាយចឺម បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលក្រោយឃើញនាយបង្ហាញរូបភាពយ៉ាងស្និទ្ធស្នាលជាមួយអតីតគូស្នេហ៍ អៀ ម៉េងលិ និង អូនហ្វា ហ្វា ។ គ្រាន់តែឃើញរូបមួយសន្លឹកនេះភ្លាម សេង សុឃីម ដែលកំពុងដើរលំហែនៅប្រទេសជិតខាងនោះបានបោះសម្តីមកភ្លែតថា«មនុស្សល្អគេអត់ធ្វើចឹងទេមនុស្សល្អគេយល់ពីតម្លៃនៃការបែកចែកគេអត់យាយពីមួយទៅមួយបើដឹងថាខ្លួនឯងចឹងក៏ខំនិយាយដើមគេម្ល៉េះ មានខ្មាស់ខ្លួនឯងអត់បើអត់ខ្មាស់ខ្លួនឯងឬក៏គិតថាគ្មានអ្នកណាដឹងគួរតែខ្មាស់ខ្ញុំជាអ្នកថ្មីដែលដឹងគ្រប់យ៉ាងតែអត់អីទេធ្វើតាមបេះដូងចុះត្រឡប់ទៅសុខសាន្ត។ជូនពរមានក្តីសុខសំណាងល្អណា»។
តាមការរៀបរាប់របស់ សេង សុឃីម ហាក់បង្ហាញឱ្យឃើញថា នាយចឺម កំពុងវិលទៅរកអតីតរបស់ខ្លួនវិញ តែមិនទាន់ដឹងថាជា អូន ហ្វា ឬ ស្រីលិ ឡើយ ។ខណៈ អូន ហ្វា បានប្រកាសថាមានគូស្នេហ៍ហើយជា នាយទាហាន ឯស្រីលិ ទើបនឹងចែកផ្លូវជាមួយគូស្នេហ៍ជាបុរសសង្ហាក្រោយភ្ជាប់ទំនាក់ទំនង៥ឆ្នាំ ៕









