
សិល្បៈ
ចុងក្រោយនេះតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា បានបើកចំហពីទំនាក់ទំនងស្នេហាភេទ ដូចគ្នាឬ Tom Boy យ៉ាងផ្អែមល្ហែមលើបណ្តាញសង្គមមិនចាញ់គូស្នេហ៍ភេទផ្ទុយគ្នាប៉ុន្មាន ឡើយ។ អ្វីដែលចាប់អារម្មណ៍កាលពីថ្ងៃទី១៤យប់មិញនេះ លី អ៊ីវ៉ាធីណា បានរៀបចំពិធីខួប៥ឆ្នាំ នៃការបើកភោជនីយដ្ឋានរួមនឹងពិធីកំណើតរបស់គូស្នេហ៍យ៉ាងអធិកអធមដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈយ៉ាងកុះករ។
ក្រៅពីពិធីខួប៥ ឆ្នាំនៃការបើកហាងរួមគ្នា លី អ៊ីវ៉ាធីណា និងគូស្នេហ៍ Tom Boy ក៏នៅមាន ពិធីខួបកំណើតគូស្នេហ៍ផងដែរពោលគឺកម្មវិធីពីរក្នុងថ្ងៃតែមួយ ។ មិនមែនលំៗឡើយ លី អ៊ីវ៉ាធីណា បានរៀបចំយ៉ាងអធិកអធមដោយមានការអញ្ជើញមិត្តភក្តិក្នុង និងក្រៅសិល្បៈចូល រួមជាច្រើនដែលឃើញហើយពិតជាអ៊ូអរមិនចាញ់ពិធីមង្គលមួយឡើយ ។
ក្រៅពីការជូនពរ ដល់គូស្នេហ៍ លី អ៊ីវ៉ាធីណា ភ្ញៀវកិត្តិយសដែលចូលរួមនៅក្នុងកម្មវិធីនេះក៏បានជូនពរឱ្យ គូស្នេហ៍ខុសភេទមួយគូនេះស្រឡាញ់នឹងរួមរស់ជាមួយគ្នារហូតដល់ចាស់។ ក្នុងនោះក៏មាន អ្នកគាំទ្រខ្លះបានលាន់មាត់ថាស្មានថាSingle ការពិត លី អ៊ីវ៉ាធីណា ស្រឡាញ់គ្នានឹងបើកជំនួញជាមួយគ្នា៥ឆ្នាំទៅហើយ។
ទោះជាគូស្នេហ៍ខុសធម្មជាតិក្តី តែ លី អ៊ីវ៉ាធីណា និងដៃគូរួមរស់ជាមួយគ្នាយ៉ាងមានក្តីសុខមិនចាញ់ប្តីប្រពន្ធស្រីប្រុសនោះទេ ។ មិនតែប៉ុណ្ណោះ លី អ៊ីវ៉ាធីណា ក៏ទទួលបានការស្រឡាញ់និងថ្នាក់ថ្នមពីសំណាក់ដៃគូយ៉ាង ពេញចិត្តទៀតផង ។ មិនមែនមានតែ លី អ៊ីវ៉ាធីណា ទេដែលស្រឡាញ់ភេទដូចគ្នា នៅមានតារាមួយចំនួនទៀតដែលមានដូចជា អេនីហ្សាម និង ម៉ៃយ៉ា ដែលបើកចំហហើយតារាខ្លះទៀតនៅលាក់លៀមបើទោះពួកគេបានភ្ជាប់ពាក្យទៅហើយក្តី៕


















