
សង្គម
ផាន់ ម៉ូនីកា ត្រូវបានគេចាត់ទុកជាសិល្បការិនីមួយរូបដែលមានសំណាងខ្ពស់ព្រោះ អ្នកនាងជោគជ័យទាំងព្រមមិនថាការងារសិល្បៈ ជំនួញ ជាពិសេសជីវិតគ្រួសារតែម្តង ។ យ៉ាងណាមិញ នៅក្នុងថ្ងៃនេះ ផាន់ ម៉ូនីកា បានសម្តែងអារម្មណ៍រំភើបជាខ្លាំងក្រោយទទួលបានកាដូដ៏មានតម្លៃពីសំណាក់ស្វាមីជាទីស្រឡាញ់នូវរថយន្តថ្មីស្រឡាងពណ៌ខ្មៅស្រិលមួយ គ្រឿង ។
ជាមួយនឹងការបង្ហាញកាដូពិសេសរបស់ស្វាមី ផាន់ ម៉ូនីកា បានភ្ជាប់សារសរសើរដល់ស្វាមី ពេញៗមាត់ថា«អរគុណចំពោះក្ដីស្រលាញ់អរគុណចំពោះការមើលថែប្រពន្ធនិងកូនសព្វបែបយ៉ាងបងគឺជាស្វាមីដ៏ល្អរបស់អូននិងកូនៗ l love you so much honey អរគុណសំរាបកាដូ»។ ទោះជាយ៉ាងនេះក្តី ផាន់ ម៉ូនីកា មិនបានបញ្ជាក់ថារថយន្តមួយគ្រឿងជាកាដូរបស់ស្វាមី សម្រាប់ឱកាសពិសេសអ្វីឡើយ ។
រូបភាពពោរពេញទៅដោយក្តីសុខរបស់ ផាន់ ម៉ូនីកា ក៏ទទួលបានការចូល រួមត្រេកអរនឹងលាន់មាត់សរសើពីសំណាក់មិត្តភក្តិគ្រប់គ្នា។ ក្នុងនោះក៏មានប្រិយមិត្តជានារី មិនតិចទេដែលចង់មានសំណាងមានស្វាមីល្អយល់ចិត្តដូចអ្នកនាង ផាន់ ម៉ូនីកា ។
ប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកនាង ផាន់ ម៉ូនីកា មិនមានសកម្មភាពសិល្បៈទេដោយអ្នកនាង ជាប់រវល់នៅក្នុងកិច្ចការជំនួញជាច្រើន តែយ៉ាងណាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូប នេះនៅតែបញ្ជាក់ថាអ្នកនាងនៅតែស្រឡាញ់អាជីពចម្រៀង ។ មួយវិញទៀត ផាន់ ម៉ូនីកា តែងចូលរួមនៅក្នុងសកម្មភាពនានានៅក្នុងសិល្បៈមិនដែលខកខានឡើយ ។
នៅតែមានការ សរសើរពីសំណាក់អ្នកសិល្បៈថា ទោះមានជីវភាពហ៊ឹហានឹងមានមុខមាត់នៅក្នុងសង្គមក្តី តែ ផាន់ ម៉ូនីកា នៅតែមានចរិករួសរាយមិនប្រែប្រួលពីមុនឡើយ ៕











