
សិល្បៈ
ប្រជាប្រិយភាពរបស់អតីតម្ចាស់ពានThe Voice Cambodia រដូវកាលទីមួយ ប៊ុត សីហា ចាប់ផ្តើមមានបណ្តើរៗហើយក្រោយលោកមានបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ជាពិសេស ទទួលបានឱកាសនឹងការលើកទឹកចិត្តពីអ្នកស្រី ទ្រី ដាណា ។ ត្រឡប់ជាថ្មីមិនបានប៉ុន្មានផង លោក ប៊ុត សីហា ចាប់ផ្តើមបង្ហាញមុខគូស្នេហ៍ដោយស្លៀកឈុតអាពាហ៍ពិពាហ៍ដែលមានការសង្ស័យថាលោកនឹងមានដំណឹងល្អនៅក្នុងពេលឆាប់ៗនេះ ។
គេចាំបានថាក្រោយពីជួបព្យុះភ្លៀងជាច្រើនជាពិសេសការដើរខុសផ្លូវរបស់តារាចម្រៀង ប៊ុត សីហា បានធ្វើឱ្យលោកធ្លាក់ខ្លួនដល់ចំណុចសូន្យ តែយ៉ាងណាក្រោយពីទទួលស្គាល់កំហុស នឹងទទួលបានការលើកទឹកចិត្តពីសំណាក់ហ្វេន ហ្វេន ជាពិសេសអ្នកស្រី ទ្រី ដាណា នោះ បានធ្វើឱ្យ ប៊ុត សីហា ហាក់មានជីវិតស្រស់ថ្លាឡើងវិញ។
បើទោះមានឈ្មោះ ជាតារាចម្រៀង ឯករាជ្យ តែ ប៊ុត សីហា មិនបានធ្វើឱ្យអ្នកគាំទ្រខកចិត្តទេពោលលោកបានបញ្ចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់។ នៅតែមានការសរសើរពីសមត្ថភាពនឹងទឹកដមសំឡេងរបស់អតីត ម្ចាស់ពានរូបនេះ ។
បង្ហាញមុខជាថ្មីមិនប៉ុន្មានផងពេលនេះ ប៊ុត សីហា ក៏ចាប់ផ្តើមបញ្ចេញភាពហ៊ឺហាដោយការជិះរថយន្តហើយថ្មីៗនេះលោកបានទិញគ្រឿងអលង្ការនៅហាង ពេជ្រ ទ្រី ដាណា យ៉ាងកាលីព ។ ស្របជាមួយគ្នានោះលោកក៏បានបញ្ចេញមុខគូស្នេហ៍ក្នុងឈុតអាពាហ៍ពិពាហ៍ដោយលើកឡើងថា«គេច្បាស់លាស់អញ្ចឹងយើងម្នាក់ៗគួរតែច្បាស់លាស់ដែរដល់ពេលហើយ»មានការលើក ថា ប៊ុត សីហា អាចនឹងមានបំណង ដឹកដៃគូស្នេហ៍រៀបការតាមប្រពៃណីខ្មែរហើយ ។
មានការជូនពរពីសំណាក់អ្នកគាំទ្រឱ្យចំណងស្នេហ៍ ប៊ុត សីហា រឹងមាំជារៀងរហូត។

គេចាំបានថាមុនប្រឡងចម្រៀង ប៊ុត សីហា ធ្លាប់មានភរិយា និងកូនស្រីម្នាក់ តែ ក្រោយមកក៏លេចធ្លាយថាលោកនឹងភរិយាបានចែកផ្លូវគ្នា។មិនប៉ុន្មាន ប៊ុត សីហា ក៏បានបង្ហាញមុខគូស្នេហ៍ថ្មីតែម្តង ៕







